Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អនុវត្ត​គម្រោង​ជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ព្រះមុនីវង្ស ចាប់ពី​ព្រឹក​នេះ​តទៅ ឯ​ចរាចរណ៍​ចាប់ផ្តើម​កកស្ទះ​ខ្លាំង​

spot_img

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ ការដ្ឋាន​ជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​លើ​ស្ពាន គឺ​អនុវត្ត​ម្តង​មួយ​ចំហៀង​នៃ​តួ​ស្ពាន​។ ទំហំ​តួ​ផ្លូវ​ព្រះមុនីវង្ស​ចាស់​សរុប​ប្រវែង​ទទឹង ១១ ម៉ែត្រ​។ ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល​អស់​ប្រវែង ៣​ម៉ែត្រ នៃ​ទំហំ​តួ​ផ្លូវ​ប្រវែង ១១​ម៉ែត្រ​។ នៅសល់​ទំហំ​ទទឹង​ប្រវែង ៨ ម៉ែត្រ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរ​បានជា​ធម្មតា​។ សូម​ជូនពរ​បងប្អូន​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ។​

​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ធ្វើដំណើរ ឆ្លងកាត់ ស្ពាន​ព្រះមុនីវង្ស​ចាស់​មេត្តា​ជ្រាបថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​គម្រោង​ជួសជុល​បង្កាន់ដៃស្ពាន​ផ្លូវ​ថ្មើរជើង​និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន​ចាប់ពី​ព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២១​នេះ​តទៅ ។​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដំណឹង​ខាងលើ សូម បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​ជ្រាប និង យោគយល់ អធ្យាស្រ័យ នៅក្នុង កំឡុងពេល នៃ ដំណើរការ ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​ដោយ​ក្តី​អនុគ្រោះ ។​
​ស្ពាន​ព្រះមុនីវង្ស​គឺជា​ស្ពាន​មួយ​នៅ​ភ្នំពេញ​ដែលមាន​ចរាចរណ៍​មមាញឹក ។​

​នៅ ព្រឹក​នេះ គឺ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២១​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​តំបន់​ច្បារអំពៅ​និង​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​.​ថ្មី​ដោយ​ចរាចរណ៍​មានការ​មមាញឹក​ជាខ្លាំង​គឺ​បណ្ដាល​ឲ្យ​មានការ​កកស្ទះ​ពេញ​ផ្លូវ​ដោយ​បើក​ទៅមុខ​មិន​រួច​ថយក្រោយ​មិន​រួច​គឺ​យានយន្ត​គ្រប់​ប្រភេទ​មិនអាច​វិល​កង់​បាន​លឿន​ដូច​បំណង​អ្នកបើកបរ​ឡើយ​។​តែ​មិន​ថ្វី​នោះទេ​គឺ​ពេលនេះ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​បាន​បញ្ចេញ​កម្លាំង​ចុះ​សម្របសម្រួល​ការកកស្ទះ​ចរាចរណ៍​ខាងលើនេះ​ផងដែរ​។​

លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ប្រាប់​ឲ្យ​ដឹងថា​មូលហេតុ​ដែល​បណ្ដា​លកក​ស្ទះចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​តំបន់​ច្បារអំពៅ​និង​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​.​ថ្មី​នា​សព្វថ្ងៃនេះ​គឺ​ដោយសារ​កត្តា​យានយន្ត​ច្រើន​និង​ការធ្វើដំណើរ​បត់​ឆ្វេង​ដៃ​ផងដែរ​។ រីឯ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ​ដែល​ឈរជើង​ប្រចាំការ​សម្របសម្រួល​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​បាន​និយាយ​ស្រដៀង​លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​១​ដែរ ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នា​សព្វថ្ងៃ​ហើយ​លោក​បន្តទៀត​មូល​បណ្ដាល​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ​ពិសេស​នៅពេល​ព្រឹកល្ងាច​គឺ​កត្តា​យានយន្ត​ច្រើន​និង​នៅ​ច្បារអំពៅ​មាន​បុរី​និង​ផ្ទះល្វែង​ច្រើន​ពោលគឺ​គ្រាន់តែ​បុរី​មួយ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១​មួយ​ព្រឹក​ឡាន​ចេញ​មិនទាន់​អស់​ផង​តែ​មិន​ថ្វី​នោះ​ទោះបី​កកស្ទះ​ចរាចរណ៍​មមាញឹក​យ៉ាងណាក្ដី​ក៏​ក្រុម​សមត្ថកិច្ច​ខិតខំ​សម្របសម្រួល​នៃ​ការកកស្ទះ​ចរាចរណ៍​នេះ​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×