ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រុមការងារក្រសួងសុខាភិបាល កំពុងមមាញឹកក្នុងការរៀបចំបច្ចេកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេហើយចាក់ក្រុមអាទិភាពមុនគេ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ”ពេលនេះក្រសួងបានកំពុងមមាញឹកក្នុងការរៀបចំពិធីសារ សម្រាប់ការចាក់វ៉ាកសាំងក៏ដូចជាកិច្ចបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការត្រៀមលក្ខខណៈទទួលយកវ៉ាក់សាំំងក៏ដូចជាការរៀបចំទទួលក្រុមអាទិភាពដែលនឹងចាក់មុន ។ ការចាក់វ៉ាក់សាំំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ។ វ៉ាក់សាំដែលយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការ៣ការពារគឺពាក់ម៉ាស់ លាងដៃ និងគម្លាត់សុវត្ថិភាពបុគ្គលនិង៣កុំគឺកុំទៅកន្លែងណាដែល មានមនុស្សច្រើនពេក កុំទៅកន្លែងណាដែលបិទជិតឈឹង និងប្រើម៉ាស៊ីនត្រជាក់យូរ គ្មានខ្យល់ចេញចូល និងកុំចាប់ដៃ កៀរករ ជាដើម”។
លោកស្រី អ្នកនាំពាក្យក៏បានលើកឡើងថានៅពេលបងប្អូនដែលបងប្អូនបានរករស់នៅធម្មតា ត្រូវធ្វើយ៉ាងណាកុំភ្លេចការប្រកាន់ភ្ជាប់នូវវិធានការ៣ការពារ និង៣កុំឲ្យបានជាប់បំផុត។
ជាមួយគ្នានោះដែរលោកស្រី ក៏បានអំពាវនាវដល់ម្ចាស់ដើមការ ឬដើមបុណ្យត្រូវអនុវត្តឲ្យបានចំពោះការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានប្រការការណែនាំកន្លងមកនេះ រួចហើយ អំពីការចាត់ចែងការរៀបចំពិធីបុណ្យ ពិធីអាពាហ៍ពិពាហ៍ ជាដើម ត្រូវរក្សគម្លាតដោ យបន្ថយពី១០នាក់ មក ៥នាក់។ លោកស្រី បន្តថា ម្ចាស់ដើម្បីបុណ្យ ឬដើមការ ត្រូវប្រកាន់ថាកន្លែងកម្មវិធីខ្លួនមិនមែនជាកន្លែងសម្រាប់ចម្លងជំងឺកូវីដ១៩នោះទេ ។ ដើម្បីចៀសវាងគឺត្រូវចាត់តែងបាញ់កំដៅ បាញ់អាលកុលជាដើម។ សូមជម្រាបថាកាលពេលកន្លងមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា សម្តេចនឹងចាក់វ៉ាក់សាំងកូវីដ១៩មុនគេ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា មកដល់ពេលនេះមានប្រភេទវ៉ាក់សាំងកូវីដ១៩មានចំនួនជាង២០០មុខ ប៉ុន្តែក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ទាំងជាង២០០មុខនោះ គឺវ៉ាក់សាំងកូវីដ១៩ ដែលមានវឌ្ឍនភាពល្អ មានចំនួនតិចតួច ហើយវ៉ាក់សាំងកូវីដ១៩ ទាំងនោះ កំពុងដាក់ជូនអង្គការសុខភាពពិភពលោក ពិនិត្យ និងវាយតម្លៃបន្តទៀត។ ក្នុងនោះ បន្ទាប់ពីវ៉ាក់សាំង ភីហ្វៃហ្ស៊ី(Pfizer) ក៏មានវ៉ាក់សាំងស៊ីណូហ្វាម (SINOPHARM) ដែលជាបេក្ខភាពមួយដ៏មានសក្តានុពល ដែលអង្គការសុខភាពពិភពលោក កំពុងពិនិត្យ និងវាយតម្លៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ