ភ្នំពេញ ៖ បុរសម្នាក់រួមនឹងអ្នកដំណើរម្នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នបានគេចពីម៉ូតូ រេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលដាក់ស្លាកសញ្ញាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ និង៣០ នាទីទៀបភ្លឺឈានចូល ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា
មុនពេលកើតហេតុគាត់ឃើញរថយន្តក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំមួយគ្រឿង ពណ៌ទឹកក្រូចពាក់ផ្លាកលេខ ភ្នំពេញ3-F 5773 បើកបរដោយបុរសម្នាក់ រួមនឹងអ្នកដំណើរម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុមិនប្រយ័ត្នបានគេចពីម៉ូតូមួយគ្រឿង មិនចាំផ្លាកលេខបានរេចង្កូតឡើងលើសួនផ្លូវ បន្តទៅបុកបង្គោលដាក់ស្លាកសញ្ញាចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យគៀបជាប់តៃកុងនៅការប៊ីនមុខ ចំណែកឯអ្នករួមដំណើរសំណាងល្អ លោតចេញពីរថយន្តទាន់ពេល។ ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ មិនបង្កឱ្យមានអ្នកស្លាប់នោះទេ និងមិនមានរងរបួសស្នាមទៅលើភាគីដ៏ទៃនោះដែរ រងការខូចខាតតែរថយន្ត និងរងរបួសតៃកុងរថយន្ត និងអ្នករួមដំណើរតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងខាងចរាចរណ៍ជំនាញខណ្ឌជ្រោយចង្វា ចុះមកដល់ រួចបានប្រគល់តួនាទីនេះទៅឲ្យខាងជំនាញក្រុង វាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ ៕ រក្សាសិទ្ធិដោយ៖ សា មេត