ឆ្នាំជូត ៖ រាសីល្អមធ្យម។ ថ្វីបើការងារខ្លះពុំសម្រេចដូចបំនង តែបើអ្នកប្រមូលអារម្មណ៍នឹងម្ចាស់ការ នឹងទទួលបានផលខ្លះៗដែរ។ ត្រូវវាងវៃឆក់ឱកាស ដើម្បីស្វះស្វែងរកចំណូល។ ដើម្បីទទួលបានមនោសញ្ចេតនា ឆ្លើយតបល្អប្រសើរ គប្បីឈោងឆ្ពោះ តោងឲ្យជាប់។ ទិសនាំសំណាងទិស ឦសាន្ត តំណមទិសខាងត្បូង។ ពណ៌នាំសំណាងទឹកសមុទ្រ។ អ្នកជួយយកអាសាឆ្នាំខាល៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារសព្វសារពើប្រព្រឹត្តទៅដោយរលូន បើប្រឈមឧបសគ្គមានអ្នកជួយយកអាសារ។ ជាឱកាសដាក់ទុនរកស៊ី ចំណូលកើនឡើង។ ទំនាក់ទំនង និងដៃគូប្រសើរណាស់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសនិរតី។ ពណ៌នាំសំណាងស្លាបកំភេម។ អ្នកជួយយកអាសាឆ្នាំកុរ៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ទោះបីមានការលំបាកខ្លះតែដោយទេពកោសល្យរបស់អ្នកអាចរៀបចំវាឲ្យដំណើរការបានល្អ។ ជាឱកាសវិនយោយោគរកស៊ីប្រសើរល្អ។ តាមរយៈអ្នកដទៃ គេអាចឧទ្ទេសនាមដៃគូល្អសម្រាប់អ្នក។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកជួយយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីធ្លាក់ចុះ។ ត្រូវប្រុងប្រយ័ត្ន ព្រោះអាចធ្លាក់ចូលអន្ទាក់របស់គូប្រជែងកុំប្រហែស ព្រោះអ្នកអាចខាតបង់លុយកាក់ទទេៗ។ មានជនទុច្ចរិកតាមប៉ងធ្វើបាប។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍ ពណ៌នាំសំណាងពណ៌ទឹកដោះគោ។ អ្នកជួយយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការប្រឹងប្រែងកន្លងមករបស់អ្នកឥឡូវទទួលបានលទ្ធផលសក្តិសម។ សមត្ថភាពក្តាប់ឱកាស និងភាពវាងវៃ ជួយអ្នកបង្កើនប្រាក់ចំណូលបន្ថែមទៀត។ ទិសនាំលាភទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌នាំសំណាងស អ្នកជួយយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ កុំសន្សំការងារហួសហេតុ នាំឲ្យលទ្ធផលចុងក្រោយពុំដូចប្រាថ្នា។ គប្បីបែងចែកសមស្រប ពង្រីកសមត្ថភាពរបស់កូនចៅ ទើបជាវិធីប្រសើរបំផុត។ ចំណូលធម្មតា ប្រយ័ត្នពុំលោភលន់ឲ្យសោះ។ គប្បីឆ្លៀតពេលសម្រាកកម្សាន្តខ្លះ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ស។ អ្នកជួយយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីធ្លាក់ចុះ។ គប្បីប្រឹងប្រែងរក្សាស្ថានភាពឲ្យមានលំនឹង និងប្រុងប្រយ័ត្ន ព្រោះមានគេប៉ងឆក់យកសមិទ្ធផលរបស់អ្នក។ មានរឿងរកាំរកូសច្រើន ទិសនាំលាភទទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកជួយយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីធ្លាក់ចុះ។ ស្ថានភាពផ្លូវចិត្តពុំនឹងនរ ប៉ះពាល់ដល់ការងារ និងកើតមានរឿងរ៉ាវជាមួយគេ។ ពុំជាពេលត្រូវដាក់ទុនរកស៊ីឡើយ។ ក្នុងទំនាក់ទំនងគប្បីចេះលើកលែងកុំចចេសឲ្យសោះ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ឱកាសល្អក្នុងការងារបានមកដល់ កុំរារែកចិត្ត ត្រូវសុទិដ្ឋិនិយម មានជំនឿលើខ្លួនឯង។ ចំណូលកើនឡើងល្អ។ ជាថ្ងៃមួយប្រកបដោយភាពរីករាយ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង, ទឹកដោះគោ។ អ្នកជួយយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ អាចស្ងប់ចិត្តនឹងការងារ តែត្រូវចំណាយពេលខ្លះគិតគូរផែនការទៅមុខ។ ចំណូលចំណាយធម្មតា កុំបារម្ភ។ ទិសនាំលាភអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ស្លាបកំភេម អ្នកជួយយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ។ បានការជួយឧបត្ថម្ភពីអ្នកដទៃ ទើបរក្សាបានលំនឹងការងារ។ ការរារែកចិត្តរបស់អ្នកធ្វើឲ្យឱកាសរកលុយទៅចោលបាត់។ គប្បីចំណាយពេលរក្សាមនោសញ្ចេតនាឲ្យគ្រួសារ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ គប្បីត្រៀមស្មារតីប្រឈមនឹងបញ្ហាមួយចំនួនអាចកើតមាន។ ការអំណត់ព្យាយាមនាំលាភដល់អ្នក។ ត្រូវមានការប្រឹងប្រែងស្វែងរក “សំឡេងរួម” សម្រាប់ទំនាក់ទំនងផ្សេងៗ។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ អ្នកជួយយកអាសាឆ្នាំឆ្លូវ៕