Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃនិង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥និង ៦៦​។
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិឧកញ៉ាលុយវាល់លាននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព​ក្តៅ​ខ្លះ​ត្រជាក់​ខ្លះ ហើយ​ការបំពេញ​ការងារ​ទៀតសោត​ក៏​មិនសូវ​ជា​រលូន​ល្អ​ទេ ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​ចូលមក​យាយី ប៉ុន្តែ​លុយកាក់​វិញ​នោះ​មានឱកាស​ហូរ​ចូល​ទ្រព្យ​និង​អាច​សល់​ខ្លះៗ​សម្រាប់​សន្សំទុក​ដែរ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំ​អាច​ផល​អាក្រក់​ណាមួយ​ទៅ​ថ្ងៃក្រោយ​។ រីឯ​មនោសញ្ចេតនា​ស្នេហា​រវាង​កំលោះ​ក្រមុំ​ត្រូវមាន​ពេល​នៅក្បែរ​គ្នា​អោយបាន​ច្រើន ហើយ​ព្យាយាម​រក​ពេល​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​និង​គ្នា​ទើប​អាចឈាន​ដល់​ថ្ងៃ​អាពាហ៍ពិពាហ៍​កើត​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ២១និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជនលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​ដំណើរការ​ទៅ​ល្អ​ណាស់​ទោះបី​ពុំ​សូវ​មានការ​ឆ្លើយតប​មកវិញ​ភ្លាមៗ​យ៉ាងណាក៏ដោយ​គឺ​គ្រប់​គំរោង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លុយកាក់​វិញ​ពុំមាន​ឱកាស​រកបាន​ខ្ទង់​ចំណូល​ធំ​ប៉ុន្មាន​ទេ តែ​ក៏បាន​ទទួល​ចំណូល​តូចៗ​ពី​ការវិនិយោគ​នោះ​ភ្លាមៗ​ដែរ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គោលបំណង​។ មនោសញ្ចេតនា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ឱកាសល្អ​ប្រពៃ​បំផុត​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៤ល្ងាច។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ ៤៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​ជានិច្ច​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិអភិជននិងលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ នៅក្នុង​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ដ៏​ដោយ​គឺ​តែង​ភ្លឺ​ថ្លា​និង​មាន​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ខ្មៅ និង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
​-សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ រាល់​កិច្ចការងារ​ដែល​លោកអ្នក​ប៉ងប្រាថ្នា​រមែង​តែង​បានសម្រេច​និង​ជួបតែ​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ធ្វើ​ឲ្យ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺអាច​ប្រមូល​ផលចំណេញ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​និង​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​គឺអាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។ ចំណែកឯ​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹក​និង​ត្រី​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​១០យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ប្រផេះនិងបៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ានឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ចាំបាច់​ត្រូវ​វិនិយោគ​កំលាំងកាយ​ចិត្ត​ឲ្យ​បាន​ច្រើន​ទើប​អាច​សម្រេច​ក្តីសង្ឃឹម​បាន​លទ្ធផល​ដូច​គាប់​បំណង​ត្រឡប់មកវិញ ហើយ​បើ​លោកអ្នក​ចូល​បំពេញ​កិច្ចការងារ​អ្វីមួយ​ក៏ដោយ​តោង​តែមាន​ការប្រុងប្រយ័ត្ន និង​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះថា​ផល​លំបាក​នោះ​ក៏​ងាយ​នឹង​ធ្លាក់​មក​រែកពន់​បន្តិច​ដែរ​ទេ​។ ចំណែក​លុយកាក់​វិញ​នោះ​មាន​ប្រាក់ចំណូល​ល្អ​គួរសម តែ​ចំណាយ​ច្រើន​បន្តិច​ដូច្នេះ​លោកអ្នក​ត្រូវ​សម្រួល​ផែនការ​ចំណាយ​ឲ្យ​សម​ហេតុផល ទើប​មាន​សល់​សម្រាប់​សន្សំទុក​ទៅ​ថ្ងៃមុខ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុវត្ថិភាព​ទេ ពិសេស​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចេញ​ក្រៅ​ជួប​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​ខ្លះ នោះ​ឱកាស​អាច​នឹង​បាន​ជួប​គូព្រេង​ផង​ក៏​ថា​បាន​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៩យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិគហិបតីជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺអាច​ទាក់ទាញ​អតិថិ​ចាស់​ថ្មី​ឲ្យ​ត្រឡប់មកវិញ​គួរ​ជាទី​គាប់ចិត្ត​។ ចំណែកឯ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​ផ្អែមល្ហែម និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំមមែ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៧៧ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិសំពៅហ្មួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលដំណឹង​ល្អ​ឬ​មានជោគ​លាភ​អ្វីមួយ​ចូល​មកអោយ​សប្បាយចិត្ត​ផង​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ការជួញដូរ​ទីជិត​ឆ្ងាយ​គឺ​តែង​ទទួលផល​ជោគជ័យ ដោយ​កើប​ផលចំណេញ​ត្រឡប់មកវិញ​គួរ​ជាទី​គាប់ចិត្ត​។ ចំណែកឯ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺ​តែង​ជួប​សុខដុម​ដូច​សព្វមួយដង​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៧យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិងក្រហម។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩ ។​
​-សូម​ខ​មិន​លេខ​៧៧៩យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅថ្ងៃនេះ​ដួង​រាសី​ងើប​ឡើងវិញ ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញដៃពេញជើង ពីព្រោះថា​ផល​ល្អៗ​នោះ​កំពុង​រង់ចាំ​លោក​ជានិច្ច​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ក្តី​មិនមាន​អ្វី​មក​រាំងស្ទះ​តាម​យាយី​ឡើយ​គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​យ៉ាង​គួរ​ជាទី​ពេញចិត្ត​។ ចំណែកឯ​រឿង​ស្នេហា​រវាង​ប្រុស​និង​ស្រី ក្រមុំ​និង​កំលោះ​នោះ​ក៏​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំអោយមាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ​៕

​ឆ្នាំរកា​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សនិង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិអភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ នៅថ្ងៃនេះ​ដួង​រាសី​ងើប​ឡើងវិញ ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី ពីព្រោះថា​ផល​ល្អៗ​នោះបាន​នឹង​កំពុង​រង់ចាំ​លោកអ្នក​ជានិច្ច​សម្រាប់​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ក្តី​មិនមាន​អ្វី​មក​រាំងស្ទះ​តាម​យាយី​ឡើយ គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​យ៉ាង​ពេញចិត្ត​។ ចំណែក​រឿង​ស្នេហា​រវាង​ប្រុស​ស្រី ក្រមុំ​កំលោះ​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំ​ឲ្យ​មាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ នៅក្នុង​ថ្ងៃ​លោកអ្នក​អាច​ទទួលបាន​មនុស្ស​ជាទី​ស្រឡាញ់​ថែមទៀត​ក៏​ថា​បាន​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និងក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១និង​លេខ៦១ ។​
-​សូម​ខ​មិន​លេខ​៧៧៧ យក​លាភ​សម្បត្តិអភិជនលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ នៅ​ថ្ងៃ​បើទោះបីជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​គឺមាន​លក្ខណៈ​ពេញដៃពេញជើង​និង​តែង​ជោគជ័យ​ត្រឡប់មកវិញ​ផង​។ សម្រាប់​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គោលបំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា​បន្តិច ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង ៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​សនិង​លឿង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅក្នុង​ថ្ងៃនេះ​ទោះ​លោក​ធ្វើ​អ្វី​ក៏ដោយ​ក៏​តែង​ភ្លឺ​ថ្លា​និង​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺ​តែង​អាច​ទាក់ទាញ​អតិថិជន​ថ្មី​ចាស់​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

spot_img
×