Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល​៖ វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ចាក់​បានតែ​លើ​មនុស្ស​មាន​អាយុ​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ តែប៉ុណ្ណោះ នឹង​មកដល់​ថ្ងៃទី​៧​កុម្ភៈ មានតែ​៣០​ម៉ឺន​ដូ​ស​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ របស់ Beijing Institute of Biological Products ឈ្មោះ​Sinopharm​។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម បានឱ្យដឹងថា វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​ខាងមុខនេះ មាន​ត្រឹម ៣០​ម៉ឺន​ដូ​ស​ប៉ុណ្ណោះ មិនមែន ៦០​ម៉ឺន​ដូ​ស​ដូច​ការផ្សព្វផ្សាយ​នាពេល​កន្លងទៅ​នោះឡើយ​។​

​ក្រសួងសុខាភិបាល​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ នេះ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ចំនួន ៣០០.០០០​ដូ​ស និង​សេ​រ៉ាំ​ង​ចំនួន ៣០០.៨០០ ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​លិខិត​នេះ ក៏មាន​ការបញ្ជាក់​ផងដែរ​ថា អាយុ​ដែល​អាច​ចាក់​បាន គឺមាន​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ ហើយ​អ្នក​ដែលមាន​អាយុ​លើសពី ៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន​។​

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា ដូច្នេះ​ដោយមាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លើ​របាយការណ៍​ប្រជុំ​បន្ទាន់​របស់​ក្រុមការងារ​អន្តរក្រសួង គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន សម្ដេច​តេ​ជោ និង​ឥស្សរជន​ជាន់ខ្ពស់ អមដំណើរ ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ត្រូវបាន​លុបចោល​។ រីឯ​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តទៅ​សម្រាប់តែ​អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ​វិញ ទៅតាម​ក្រុម​អាទិភាព​ដែលមាន​ចែង​នៅក្នុង​ពិធីសារ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ទៅ តាម​ការកែសម្រួល​ខ្លឹមសារ​ពិធីសារ​នេះ​) ក្រោយពី​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត តាម​ប្រព័ន្ធ​អន​ឡាញ ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​សប្តាហ៍​ក្រោយនេះ ដោយ​ការចាក់​វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តទៅ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ (​ថ្នាក់ជាតិ ខេត្ត និង​ស្រុក​) ទៅតាម​ពេលវេលា​នឹង​ជម្រាបជូន​តាម​ក្រោយ​ទៀត​។​

​រីឯ​ការទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ដឹកជញ្ជូន​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​នៅ​ទទួល​ដដែល​នា​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ថា ៖ «​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​!
​ខ្ញុំ​ទើបបាន​ទទួល​ព័ត៌មាន​តាមរយៈ​ក្រសួងសុខាភិបាល​ដែល​បានទទួល​
​លិខិតផ្លូវការ​ពី​ការិយាល័យ នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បញ្ជាក់ថា​វ៉ាក់សាំង​ឈ្មោះ​​ស៊ី​ណូ​ហ្វា​ម​(Sinopharm) ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី​១៨​ឆ្នាំទៅ​៥៩​ឆ្នាំ​តែប៉ុណ្ណោះ​។​
​សម្រាប់​ខ្ញុំ​ដែលមាន​អាយុ​ជាង​៦៨​ឆ្នាំ​ទៅហើយ មិនទាន់​អាច​ចាក់​បានទេ​។ ដូចនេះ​គម្រោង​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​
​ចាក់​នៅ​ថ្ងៃទី​១០​កុម្ភៈ​២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នឹងត្រូវ​លុបចោល​អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រីជាន់ខ្ពស់​
​ផ្សេងទៀត​ភាគច្រើន​មាន​អាយុ​លើសពី​៦០​ឆ្នាំ​ទៅហើយ​មិនអាច​ចាក់​បានទេ​។​
​សម្រាប់​កម្មវិធី​ចេញទៅ​ទទួល​ជំនួយ​វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​នា​ល្ងាច​ថ្ងៃ​៧​កុម្ភៈ​នៅ​រក្សាទុក​ដដែល​»៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×