ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ខូចចិត្តរឿងសង្សារ បានជួលកង់បីជិះពីវិមានឯករាជ្យមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច បានប្រជាពលរដ្ឋនិងម្ចាស់កង់បីបានជួយទាន់ពេល។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១១ និង២០ នាទីយប់ថ្ងៃសុក្រទី ៥ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចរង្វង់មូលគួចការណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងប្រុសរត់កង់បី បានឲ្យដឹងថា មុនពេលកើតហេតុនារីវ័យក្មេងបានជួលកង់បីគាត់ ជិះពីវិមានឯករាជ្យរួចឲ្យគាត់ជូនមកតាមផ្លូវលើស្ពានជ្រោយចង្វា ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែហក់ចេញពីកង់បី រួចរៀបលោតទៅក្រោម តែសំណាងល្អបានគាត់ជួយទាញទាន់ពេល ហើយនាំមកខាងក្រោមវិញ ដើម្បីរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ និងស្វែងរកសាច់ញាតិ ដើម្បីឲ្យមកទទួលយកទៅផ្ទះវិញ។
ក្រោយពេលកើតហេតុខាងលើ ដោយមានការជួយណែនាំ និងជួយពន្យល់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋរួមមានខាងសារព័ត៌មានជាច្រើន ក៏នារីរូបស្រស់នោះ បានសម្រេចចិត្តឲ្យកង់បីជួយជូនគាត់ទៅផ្ទះវិញទៅ៕ រក្សាសិទ្ធិដោយ៖ សា មេត