ឆ្នាំជូត
ម៉ោងនៃលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌ស និងពណ៌ក្រហម។
លេខនៃលាភសំណាងគឺលេខ ៥៦និង ៨៨។
សូមខមិនលេខ៨៨៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត។ ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែលទេក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនប៉ុន្មានទេ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើផងដែរ ក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាអ្នកពូកែខាងសំដីវោហារខ្លាំងក្លាម្នាក់ដែរព្រោះបើទោះបាននិយាយស្តីអ្វីក៏ដោយក៏តែមានគេស្តាប់និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ ក្រៅពីនេះបើលោកអ្នកមានដំណើរទៅណាមកណាគឺជួបតែសេចក្តីសុខទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីសេចក្តីស្នេហាគូស្នេហ៍ស្វាមីភរិយាវិញមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំឆ្លូវ
ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង៧យប់។
ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃនិងស្វាយ។
លេខនៃលាភសំណាង គឺលេខ ២ និងលេខ ២៣។
សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ។ ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ក្នុងថ្ងៃនេះឱកាសល្អៗបានមកដល់ហើយលោកអ្នកត្រូវរវាសរវៃញាប់ដៃញាប់ជើងបន្តិចព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវអាក្រក់អាចបង់លាភសក្ការៈវិញ ។ រីឯបញ្ហាស្នេហាមនោសញ្ចេតនាគូស្វាមីបើទោះជាមានរឿងរ៉ាវរកាំរកូសបន្តិចបន្តួចក្តីតែក៏មិនប៉ះពាល់ដល់សុភមង្គលគ្រួសារដែរ៕
ឆ្នាំខាល
ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៥ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូចនិងពណ៌ឈាមជ្រូក។
លេខនៃលាភសំណាងគឺលេខ ១និងលេខ ៩ ។
សូមខមិនលេខ ២២២ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល។ នៅថ្ងៃនេះលុយកាក់ល្អប្រសើរណាស់មានបន្ថែមខ្ទង់ចំណូលច្រើនទៀតផង ដូច្នេះបើលោកអ្នកអ្វីកុំរង់ចាំយូរពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីសជួញដូរវិញដោយសារដួងរាសីងើបឡើងខ្ពស់ដូចនេះទោះជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ចំណែការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ មនោសញ្ចេតនាអ្នកនៅលីវគួរព្យាយាមចេញក្រៅជួបទាក់ទងជាមួយមនុស្សគ្រប់គ្នាខ្លះនោះឱកាសនឹងអាចបានជួបគូព្រេងផងក៏ថាបាន៕
ឆ្នាំថោះ
ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅនិងស។
លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ។ នៅក្នុងថ្ងៃបើលោកអ្នកចាត់ចែងការងារចាស់ឬចាត់ចែងការងារដែលនៅសេសសល់ពីមុនមកគឺតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច ការងារជោគជ័យគ្រប់ផែនការសុទ្ធតែដំណើរការដោយរលូន។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញឱកាសរកប្រាក់ធំនឹងមកដល់សូមកុំខកខានអោយសោះ! និងជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរថ្មី។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបសេចក្តីសុខដូចសព្វមួយដង។ចំណែករឿងស្នេហារវាងកំលោះក្រមុំក៏មិនមានអ្វីជាបញ្ហាចោទនាំអោយមានភាពហ្មងសៅក្នុងចិត្តទេ៕
ឆ្នាំរោង
ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៨យប់។
ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ២៩។
សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង។ ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ក្នុងថ្ងៃនេះឱកាសល្អៗបានមកដល់ហើយ លោកអ្នកត្រូវវាសវៃញាប់ដៃញាប់ជើងបន្តិចព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើនតែកុំមានចិត្តលោភលន់ប្រយ័ត្នកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈ។ ចំណែកមនោសសញ្ចេតនាស្នេហាស្វាមីភរិយាបើទោះជាមានរឿងរ៉ាវរកាំរកូសនឹងគ្នាបន្តិចក្តីតែក៏មិនប៉ះពាល់ដល់សុភមង្គលគ្រួសារដែរ៕
ឆ្នាំម្សាញ់
ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៧ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌បៃតងនិងក្រហម។
លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩ ។
សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភមានជ័យមានលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់។ នៅក្នុងថ្ងៃនេះបើទោះធ្វើអ្វីត្រូវមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមានផលមិនសូវល្អងាយឈានចូលក្នុងការពិបាកត្រូវរែកពន់ផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបល្អគ្រាន់បន្តិចវិញតែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្អែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំមមី
ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹកដល់ម៉ោង៧យប់ ។
ពណ៌នៃលាភសំណាងគឺពណ៌សនិងទឹកក្រូច។
លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩ ។
សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី។ ដោយសារយីអ៊ុនឡើងខ្ពស់មកជាប់រហូតដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចង់បំពេញការងារផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយ។ សម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃហុចមកវិញគួរសមផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ចំពោះមនោសញ្ចេតនាស្នេហាប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវវស្សា៕
ឆ្នាំមមែ
ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះនិងបៃតង។
លេខនៃលាភសំណាងគឺ ២០ និងលេខ ៦៦ ។
សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ។ ក្នុងថ្ងៃនេះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរក្រុមហ៊ុន ឬរោងចក្រនានា តោងចេះរម្ងាប់ចិត្តអោយបានត្រជាក់ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឬថៅកែឡើយពុំនោះទេអាចបាត់តួនាទីនៅកន្លែងធ្វើការជាក់ជាមិនខាន។ចំណែកឯរឿងស្នេហារវាងប្រុសនិងស្រីក្រមុំនិងកំលោះប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់៕
ឆ្នាំវក
ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៩យប់។
ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅនិងស។
លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩ ។
សូមខមិនលេខ ៨៩៩យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក។ ការងារនៅក្នុងថ្ងៃនេះលោកអ្នកត្រូវវិយោគកម្លាំងកាយកម្លាំងចិត្តអោយបានច្រើនទើបអាចសង្ឃឹមបានលទ្ធផលដូចគាប់បំណងត្រឡប់មកវិញ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវសុវត្ថិភាពទេពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាអ្នកនៅលីវគួរព្យាយាមចេញក្រៅជួបទាក់ទងជាមួយមនុស្សគ្រប់គ្នាខ្លះនោះឱកាសនឹងអាចជួបគូព្រេងផងក៏ថាបាន៕
ឆ្នាំរកា
ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៨យប់។
ពណ៌នៃលាភសំណាងគឺពណ៌សនិងលឿង។
លេខនៃលាភសំណាងគឺលេខ ៤៨និងលេខ៥៩។
សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា។ លោកអ្នកនឹងមានឱកាសល្អច្រើនអាចនឹងឲ្យប្រកបការងារបានពេញដៃពេញជើង ប៉ុន្តែក៏មានគូប្រជែងជាប្រចាំផងដែរ ហេតុនេះមុននឹងប្រកបកិច្ចការងារអ្វីមួយចូរលោកអ្នកមានការប្រុងប្រយ័ត្នអោយបានម៉ឺងម៉ាត់បន្តិចព្រោះរមែងមានអ្នកចាំឈ្លាសនីសភាពមានបានរបស់លោកអ្នកតែប៉ុណ្ណោះ។រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្អែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំច
ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហម
លេខនៃលាភសំណាងគឺលេខ ១១និងលេខ៦១ ។
សូមខមិនលេខ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំច។ នៅក្នុងថ្ងៃនេះផលដែលលោកអ្នកទទួលបានគឺរង្វាន់លើកទឹកចិត្តតាមគុណបំណាច់សេចក្តីស្រឡាញ់រាប់អានទឹកចិត្តស្មោះសនិងការទទួលស្គាល់ពីចៅហ្វាយនាយដែលស្ថានភាពនឹងកើតមានដល់លោកអ្នកនៅក្នុងថ្ងៃនេះ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញវិញមានការរីកលូតលាស់ចម្រើនគួរសម។ មនោសញ្ចេតនាកំលោះក្រមុំមានការលូតលាស់ទៅមុខ និងជាឱកាសល្អប្រពៃបំផុតក្នុងការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំកុរ
ម៉ោងនៃលាភសំណាង គឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
ពណ៌នៃលាភសំណាងសនិងផ្កាឈូក។
លេខនៃលាភសំណាងគឺលេខ 21 និងលេខ 82។
សូមខមិនលេខ 168 យកសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យ មានលុយចូលផ្ទះហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ។ នៅក្នុងថ្ងៃនេះបើទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមានផលមិនងាយឈានចូលមានការលំបាករែកពន់ផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមានភាពកាក់កបល្អគ្រាន់បើបន្តិចវិញ តែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រព្យចង្រៃនាំតែរឿងដាក់ខ្លួន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។រីឯមនោសញ្ចេតនាស្នេហារវាងកំលោះក្រមុំកំពុងមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំពរ័ថ្មីដល់លោកអ្នកហើយ៕