Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង បើក​លឿន​ពេក​ចុះ​ពីលើ​ស្ពាន បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ ទៅបុក​បង្គោល​ថ្ម​បាក់​១​កង់ រថយន្ត​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​អ្នករួមដំណើរ​៣​នាក់​ទៀត បាន​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​លី​យ៉ុង​ផាត់ ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ ទៅបុក​បង្គោល​ថ្ម​បាក់​១​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៥០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​៧ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​គល់ស្ពាន​លី​យ៉ុង​ផាត់ តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AN 9748 បើកប​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើ​៣​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ចុះ​ពីលើ​ស្ពាន​លី​យ៉ុង​ផាត់ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ​ទៅបុក​បង្គោល​ថ្ម​ក្រឡាប់​ផ្ងារជើង​។​
​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ មិន​បង្កឱ្យមាន​ប៉ះពាល់​ទៅលើ​ភាគី​ដទៃ​នោះទេ និង​មិនមាន​រងរបួស​ស្នាម​ទៅដល់​ម្ចាស់​រថយន្ត និង​អ្នករួមដំណើរ​រង​ការខូចខាត​តែ​រថយន្ដ​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​ហៅ​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ អធិការ​រដ្ឋា​ន​ខណ្ឌ​ព្រែក​ព្នៅ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×