នៅឯបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ការកើតកូននៅក្នុងទឹក បានក្លាយទៅជាវិធីបង្កើតថ្មី ហើយមានម្តាយជាច្រើនរូបសម្រេចចិត្តជ្រើសយកវិធីមួយនេះព្រោះដោយសារតែទឹកវាធ្វើឲ្យមានភាពធូរស្បើយពីការឈឺចាប់ព្រមទាំងជួយបន្ថូរអារម្មណ៍ទៅដល់ម្តាយនៅពេលដែលនាងរមាត់កើត។
ការត្រាំនៅក្នុងអាងទឹកវាធ្វើឲ្យមានអារម្មណ៍ប្រសើរជាការដែលដេកនៅលើគ្រែវះកាត់ ហើយការបង្កើតកូនរបៀបនេះ ពួកគេអាចរៀបចំនៅឯគេហដ្ឋានបានដោយមានក្រុមពេទ្យឆ្មបមកធ្វើការបង្កើតឲ្យក្នុងខណៈពេលនោះដែរ អ្វីដែលធ្វើឲ្យម្តាយមានភាពកក់ក្តៅ គឺលោកឪពុកអាចនៅក្បែរឲ្យភាពកក់ក្តៅ ដោយចូលទៅត្រាំនៅក្នុងអាងជាមួយ ដោយប្រើភាពស្និទ្ធស្នាលសម្តីសរសើរលួងលោម និងបបោសអង្អែលភរិយាដើម្បីធ្វើឲ្យនាងមិនមានអារម្មណ៍ថា ឯកោក្នុងការធ្វើដំណើរឆ្លងទន្លេម្តងៗ៕ ក្ខិណី