ភ្នំពេញ ៖ ការរំលូតដោយសុវត្ថិភាពជាផ្នែកមួយ ដើម្បីជួយនារីឬស្ត្រីរងគ្រោះដោយសារ ការរំលោភរហូតដល់មានគភ៌ និងចូលរួមប្រឆាំងការរំលូតគ្មានសុវត្ថិភាព ដោយលុបបំបាត់នូវការប្រមាថម៉ាក់ងាយគ្រប់រូបភាព ពីសង្គមចំពោះនារីឬស្ត្រីដែលបានទទួលសេវារំលូតកូនខណៈដែលនារីឬស្ត្រីមានគភ៌ជាការសម្រេចចិត្តរបស់ស្ត្រីផ្ទាល់ខ្លួន មិនទាន់ចង់បានកូននៅឡើយ។
អ្នកសារព័ត៌មានប្រមាណ១៨នាក់ មកពីអង្គភាពនានាក្រោមក្រសួងព័ត៌មាន និងក្រុមបុគ្គលិកអង្គការរ៉ាក់បានបញ្ចប់បណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ដល់ទី១០ខែកុម្ភៈ២០២១នៅភ្នំពេញ ក្នុងការចូលរួមលុបបំបាត់អំពើម៉ាក់ងាយ ផ្លូវភេទ សុខភាពផ្លូវភេទនិងការរើសចំពោះនារី ឬស្ត្រីដែលទទួលសេវារំលូតឬរំលូតគភ៌ដែលខ្លួនមិនទាន់ចង់បានកូន។
ការផ្សព្វផ្សាយនេះអង្គការរ៉ាក់ក៏បានលើកឡើងថា ឆ្លងតាមការចុះធ្វើការងារផ្ទាល់ លើក្រុមគោលដៅបានរកឃើញថាការរំលូតកូននៅខេត្តកំពត ក្នុងចំណោមខេត្តដែលមានអត្រារំលូតខ្ពស់គេ២៣.៣% បើប្រៀបធៀបទៅនឹងអត្រាថ្នាក់ជាតិជាមធ្យម១២%។
តាមមាត្រា៨នៃច្បាប់រំលូតកូនបានចែងថា ការរំលូតកូនអាចធ្វើទៅបានចំពោះតែគភ៌ណាដែលមានអាយុតិចជាង១២សប្តាហ៍។ លើសពី១២សប្តហ៍នៃគភ៌ការរំលូតអាចទទួលបានការអនុញ្ញាត បានលុះត្រាតែក្នុងធ្វើរោគវិនិច្ឆ័យដូចជា៖ គភ៌នោះមិនលូតលាស់ដូចដូចប្រក្រតីឬបង្កគ្រោះថ្នាក់ ដល់ជីវិតម្តាយនិងកូនដែលនឹងកើតមកមានជំងឺព្យាបាលមិនជា។
លោកកែន វាសនា ,វគ្គបណ្តុះបណ្តាលនេះអង្គការរ៉ាក់ បានធ្វើការជាមួយសារព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យស្ត្រីទូទៅ យល់ដឹងពីការរំលូតដោយសុវត្ថិភាព ប្រឆាំងនឹងការរំលូតដោយស្ងៀមស្ងាត់ ដើម្បីលុបបំបាត់ការស្លាប់ស្ត្រីក្នុងការរំលូត ច្បាប់រំលូតកូន។អង្គការ៉ាក់ធ្វើការចុះទៅកាន់កន្លែងគោលដៅ និងអ្នកទទួលសេវានៅតាមខេត្តគោលដៅ និងការប្រជុំជាមួយ(ស្ត្រីនិងបុរសចាប់ពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ) នៅតាមឃុំមួយចំនួន។
បុគ្គលិកអង្គការរ៉ាក់បញ្ជាក់ថា ៖ពេទ្យប្រមាណ១ពាន់ត្រូវបានបណ្តុះបណ្តាលបច្ចេកទេសរំលូតកូន (ភាគច្រើនជាពេទ្យឆ្មប)និងមានគ្រូពេទ្យខ្លះទៀត មិនហានធ្វើការរំលូតដោយសារសាសនាថារំលូតកូនបាប។ ប៉ុន្តែការរំលូតអត់សុវត្ថិភាពប៉ះពាល់ដល់អាយុជីវិតស្ត្រី ប្រដាប់បន្តពូជ និងការឆ្លងរោគ។
លោកសៀក ស៊ីសុខុន នាយិកាគ្រប់គ្រងកម្មវិធីរបស់អង្គការរ៉ាក់ បានសង្កត់ធ្ងន់ថា ស្ត្រីប្រមាណ៧លាននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រៀងរាល់ឆ្នាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលជាលទ្ធផល នៃការរំលូតកូនដោយគ្មានសុវត្ថិភាព។ ការចំណាយប្រចាំឆ្នាំក្នុងការព្យាបាលផលលំបាកពីរំលូតកូន គ្មានសុវត្ថិភាពត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៥៣លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖CEN