Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជិន ម៉ា​លីន ៖ ក្រុម​សិទ្ធិមនុស្ស​កម្ពុជា បើ​ទៅ​តវ៉ា​ប្រឆាំង​នៅ​ភូមា ទើប​ជាការ​ប្រសើរ​ជាង​ធ្វើ​សកម្មភាព​នយោបាយ​ពី​ក្នុង​ទឹកដី​កម្ពុជា​

​ភ្នំពេញ​៖ ពាក់ព័ន្ធ​ក្រុម​សិទ្ធិមនុស្ស​កម្ពុជា​២០ នាក់​ដាក់​ញត្តិ​គាំទ្រ​ប្រជាជន​និង ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​នោះ ត្រូវបាន​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែងថា ប្រសិនបើ​ពួកគេ​នាំគ្នា​ទៅ​ភូមា​និង​ចូលរួម​ជាមួយ​ក្រុមបាតុក​រ តវ៉ា​ប្រឆាំងនឹង​ក្រុម​យោធា ទើប​ជាការ​ប្រសើរ​ជាង ជាជាង​ធ្វើ​សកម្មភាព​នយោបាយ​ពី​ក្នុង​ទឹកដី​កម្ពុជា​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​សារ​ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ថ្ងៃទី 13 ខែកុម្ភ​ឆ្នាំ 2020 មួយ​នេះ​ថា “​ប្រសិនបើ​ពួកគេ​នាំគ្នា​ទៅ​ភូមា​និង​ចូលរួម​ជាមួយ​ក្រុមបាតុក​រ តវ៉ា​ប្រឆាំងនឹង​ក្រុម​យោធា ទើប​ជាការ​ប្រសើរ​ជាង ជាជាង​ធ្វើ​សកម្មភាព​នយោបាយ​ពី​ក្នុង​ទឹកដី​កម្ពុជា ដែលជា​រដ្ឋ​សមាជិក​អាស៊ាន និង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​និង​ធម្មនុញ្ញ​អាស៊ាន អំពី​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​”​។​

​ក្រុម​សិទ្ធិមនុស្ស​កម្ពុជា​ដាក់​ញត្តិ​គាំទ្រ​ប្រជាជន​និង ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ប្រមាណ ២០ នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​លើក​សញ្ញា​មួយចំនួន ដែល សរសេរថា We Stand With the People of Myanmar ដែល​មានន័យថា យើង​ឈរ​ជាមួយ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ទាំងនោះ មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឍមណ្ឌល​ស​ម្ព័​ន្ឋ​ការងារ​និង​សិទ្ឋិ​មនុស្ស (CENTRAL) សមាគម​ធាងត្នោត អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក លីកាដូ សហគមន៍​ដីធ្លី​ត្រពាំង​ជង បណ្តាញ​យុវជន​កម្ពុជា និង​សហភាព​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​កម្ពុជា​ជាដើម​។ ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​កម្ពុជា​ចំនួន​៦០​ស្ថាប័ន បានទាមទារ​ចំនួន​ពីរ​ចំណុច​ដែល​រួមមាន​ទាមទារ​ឱ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​អ្នកនយោបាយ​ផ្សេងៗ​ទៀត ដែល​កំពុង​ជាប់ឃុំ និង ទាមទារ​ឱ្យ​មានការ​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​។​
​ការដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព នា​ព្រឹក​ថ្ងៃទី ១២ កុម្ភៈ​នេះ មិនឃើញ​មាន​មន្ត្រី ឬ តំណាង​ស្ថានទូត​មី​យ៉ាន់​ម៉ា​ចេញមក​ទទួលយក​ញត្តិ​នោះឡើយ ដោយសារ​នៅថ្ងៃនេះ ស្ថានទូត​បាន​បិទទ្វារ​ព្រោះ ជា​ថ្ងៃបុណ្យ​ជាតិ​របស់​មី​យ៉ាន់​ម៉ា​
៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×