Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ចេញ​សារ​សំឡេង​ពិសេស​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ច្រកចេញចូល​ប្រទេស​កម្ពុជា​

​ភ្នំពេញ ៖ សារ​សំឡេង​ពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ជនរួមជាតិ​ទាក់ទង​នឹង ការទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ច្រកចេញចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។ បទបញ្ជា និង​ការណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ​មួយចំនួន បាន​ព្យាយាម​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែលជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការនាំ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្នើថា «​ពិន័យ​នេះ​គឺ​វា​ជា​វិធានការ​ស្រាល​ណាស់ ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ពាក់ព័ន្ធ​ទៅនឹង​ជំងឺឆ្លង ក៏ប៉ុន្តែ​យើង​ចាត់ទុកថា រឿងនេះ គឺ​តម្រូវ​ចៀសវាង​មិនបាន​។ ខ្ញុំ​គិតថា ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាចធ្វើ​ការកែតម្រូវ ធ្វើ​វិសោធនកម្ម​មាត្រា​៨​ឡើងវិញ ដោយ​បង្កើន​ចំនួន​ការពិន័យ​នេះ​ឱ្យមាន​ការកើនឡើង ព្រោះថា​ការពិន័យ​តិចតួច​យ៉ាងនេះ គឺអាច​ធ្វើឱ្យ​អ្នកមាន​ប្រាក់ចំណូល​ច្រើន​គួរសម​នោះ​មិន​ខ្លាច​ជាមួយ​ការបង់ប្រាក់​នោះទេ ហើយ​សុំឱ្យ​ពិនិត្យ​ទៅលើ​បញ្ហា​ដទៃទៀត​ជាមួយ​ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹង​ក្រុមប្រឹក្សា​អ្នកច្បាប់ ដើម្បី​រៀបចំ​ធ្វើ​វិសោធនកម្ម ឬក៏​រៀបចំ​អនុក្រឹត្យ​ស្តីអំពី​ច​ត្តា​ឡី​ស័ក អំពី​វិធានការ​សុខាភិបាល ដែល​យើង​បាន​មាន​រួចមកហើយ​នេះ​។ ប៉ុន្តែ​ពង្រឹង​ចំណុច​ទាក់ទិន​ជាមួយ​បញ្ហា​ការធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ដើម្បី​ធានាថា យើង​អនុវត្តន៍​ទៅ​គឺមាន​ប្រសិទ្ធភាព​»​។​

​តាមរយៈ​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍​ឱ្យមាន​ម៉ឺងម៉ាត់​លើ​មេខ្លោង​ដែល​នាំ​មនុស្ស​ឆ្លង​ព្រំដែន ហើយ​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ សម្តេច​តេ​ជោ បាន​រំលឹកថា មាន​មន្ត្រីនគរបាល​ម្នាក់​នៅ​ច្រក​ឡែ​ម មានការ​ឃុបឃិត​ដោះលែង​ក្រុម​នាំ​ពលករ​ឆ្លងដែន​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ក្រៅពីនោះ​ខ្ញុំ​សូម​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ពួក​មេខ្លោង​ដែល​បាន​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ដោយ​គេច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​»​។​

​តាមរយៈ​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍ ឱ្យមាន​ម៉ឺងម៉ាត់​លើ​មេខ្លោង​ដែល​នាំ​មនុស្ស​ឆ្លង​ព្រំដែន ហើយ​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ សម្តេច​តេ​ជោ បាន​រំលឹកថា មាន​មន្ត្រីនគរបាល​ម្នាក់​នៅ​ច្រក​ឡែ​ម មានការ​ឃុបឃិត​ដោះលែង​ក្រុម​នាំ​ពលករ​ឆ្លងដែន​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ក្រៅពីនោះ​ខ្ញុំ​សូម​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ពួក​មេខ្លោង​ដែល​បាន​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ដោយ​គេច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារ​សំឡេង​ថា «​ទន្ទឹមនឹង​ពិនិត្យឃើញ​បងប្អូន​ភាគច្រើន​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ ក៏មាន​បងប្អូន​យើង​មួយចំនួន​បានធ្វើ​ដំណើរ​គេចវេស​ពី​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចូលមក​ផ្ទៃក្នុង​ប្រទេស​ដែលជា​រឿង​មួយ ដែល​មិនអាច​នឹងមិន​យក​វិធានការ​ផ្លូវច្បាប់​បានទេ​។ នោះ​គឺ​នៅត្រង់ថា ប្រសិនបើ​យើង​បណ្តែតបណ្តោយ​តទៅទៀត គឺ​នឹង​មានរឿង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ល្ងាចម្សិលមិញ​នេះ​ដើម្បី​ចៀសវាង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ដើម្បី​គេច​ចេញពី​កម្លាំង​ល្បាត​នៅតាម​ព្រំដែន​មាន​ពលរដ្ឋ​ខ្មែរ​យើង​ម្នាក់​បាន​ឆ្លង​ព្រំដែន​ហើយ​ជាន់មីន​ដាច់​ជើង​នៅឯ​ខេត្តបន្ទាយមានជ័យ​។ បើសិនជា​យើង​នៅ​បន្ត​តទៅទៀត​អាច​នឹងមាន​បងប្អូន​មួយចំនួន​គ្រោះថ្នាក់​រហូតដល់​ស្លាប់ ឬ​ពិការ​ដូចជា​ម្សិលមិញ​នេះ​ច្បាស់​ជា​ពិការ​ហើយ ព្រោះ​ជើង​នោះ​អាច​នឹងត្រូវ​កាត់​។ បន្ថែម​លើ​នោះ​ក៏​អាច​នឹង​ចម្លង​មេរោគ​កូ​វីដ​១៩ ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស ដែល​អាច​នាំមក​នូវ​គ្រោះមហន្តរាយ​សាជាថ្មី​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​»​។​

​ដើម្បី​ទប់ស្កាត់​ចលនា​គេ​វេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មើលឃើញថា ការអនុវត្តន៍​វិធានការ​ច្បាប់​តាម «​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល​» គឺជា​យន្តការ​មួយ​ក្នុងការ​ទប់ស្កាត់​ចលនា​គេចវេស​នេះ​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×