Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ថ្មី​ដែល​បាន​បំ​លែងខ្លួន​ថ្មី​

​ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​អំពី​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ថ្មី​ដែល​បាន​បំ​លែងខ្លួន​ថ្មី ក្នុង​អ្នកដំណើរ​ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា ដោយមាន​ការពង្រឹង​ប្រព័ន្ធ​រុករក​ស្រាវជ្រាវ ជាមួយនឹង​ការធ្វើ​វិភាគ​មន្ទីរពិសោធន៍ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រាយការណ៍​ពី​ការវិភាគ​រកឃើញ​ករ​ណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ថ្មី ដែល​បាន បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ UK variant 20l/501Y.V1, VOC 202012/01 និង B.1.1.7) ក្នុងចំណោម​អ្នកដំណើរ​ដែល​ចូលមក កម្ពុជា មាន​ដូចតទៅ​៖

១.​បុរស​ជនជាតិ​ឥណ្ឌា អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សឹង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។
២. ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សឹង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។
៣. ស្ត្រីជន​ជាតិចិន អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​សុខា ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ចិន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​។

​បច្ចុប្បន្ន អ្នកជំងឺ​ទាំងបី​នាក់​ខាងលើនេះ ត្រូវបាន​ដាក់ឱ្យ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង ហង់​សិន រាជធានី​ភ្នំពេញ រួចហើយ​។​

​ក្រសួងសុខាភិបាល​បាន​បន្តថា ដោយ​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​យើង ហាក់​ភ្លេចខ្លួន​អំពី​ហានិភ័យ​ដ៏​ធំធេង​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការ​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ ដោយមាន​ការជួប​ជុំគ្នា​ច្រើន កុះករ​នៅក្នុង​ពិធីជប់លៀង ពិធី​អាពាហ៍ពិពាហ៍ ពិធី​បុណ្យទាន​ផ្សេងៗ និង​ការធ្វើដំណើរ​កំសាន្ត​ទៅកាន់​ស្រុក កំណើត ឬ​ទី​រមណីយដ្ឋាន​នានា ដោយ​មិនបាន​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ធ្វើជា រឿយៗ​ឡើយ​។ ដូច្នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ក្រើនរំលឹក​សារជាថ្មី​ម្តងទៀត ជូន ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា វីរុស​កូ​វីដ​-១៩ ជាពិសេស​វីរុស​បាន និង​កំពុងតែ​បំប្លែង​ខ្លួន​ថ្មី​ជាច្រើន ប្រភេទ កំពុងតែ​ចរាចរ​បន្ត​រាតត្បាត​នៅលើ​សកលលោក​យ៉ាងខ្លាំង​ក្លា ដូច​បាន​ជម្រាបជូន​ខាងលើនេះ​ស្រាប់​។ ដូច្នេះ យើង​មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស និង​ភាព​សាហាវ​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​សរីរាង្គ​មនុស្ស​យើង​នោះឡើយ ហើយ​សភាព​ចម្លង​ខ្លាំងក្លា និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ អាច​កើតមានឡើង​នៅក្នុង ប្រទេស​យើង គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រសិនបើ​បុគ្គល​មិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ​នោះ ទេ​។ សូម​បុគ្គល​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការណ៍ បី​កុំ និង បី​ការពារ​៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

×