បាត់ដំបង ៖ លោកវរសេនីយទោ រាម សារ៉េត អនុប្រធានការិយាល័យបង្កាពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការ នគបាល ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់សារព័ត៌មានថាគ្រោះអគ្គីភ័យទាំងព្រឹកនៅម្តុំរ៉ារថភ្លើង ក្រុងបាត់ដំបង ឆេះអស់ផ្ទះ ចំនួន១៣ខ្នងក្នុងនោះឆេះអស់ ទាំងស្រុង ៨ខ្នង និង ឆេះរោល៥ខ្នង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួន ។តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅទាំងព្រឹកនៅចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង នាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
លោករាម សារ៉េត បានបញ្ជាក់ថាមិនទាន់ដឹកពីមូលហេតុនៃការបង្កអគ្គិភ័យ នៅឡើយទេចំណែកទំហំសរុបនៃការខូចខាតគិតជាទឹកប្រាក់មិនទាន់អាចគណនាបាននៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការសិក្សានិងស្រង់របាយការណ៍។
សមត្ថកិច្ចបង្ហើបឲ្យដឹងថា អណ្តាតភ្លើងនេះបានឆាបឆេះចេញពីបន្ទប់ជួលមួយកន្លែង នៅម្តុំរ៉ា រថភ្លើងនោះ ទើបរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែតាមរកនិងនាំ ខ្លួន អ្នកដែលរស់នៅបន្ទប់ជួលដែលបានបង្កអោយមានអគ្គិភ័យកើតឡើង ដើម្បីសួរនាំ ។
តាមរយៈករណីនេះអាជ្ញាបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប និងចរន្តអគ្គិសនីមុនពេលចេញពីផ្ទះត្រូវបិទភ្លើងឬពន្លត់ភ្លើង ទៀន ធូប ជាមុនដើម្បីជៀសវាងអគ្គីភ័យឆេះបំផ្លាញទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ជីវិតមនុស្សកនុងសមជិកគ្រួសារនងអ្នកដទៃ៕ រក្សាសិទ្ធិដោយ៖CEN