ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភារ ហិរញ្ញវត្ថុ បានប្រគល់ ទទួល រថយន្ត Ford Ranger XLT ផលិតឆ្នាំ២០២១ ចំនួន ៤គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក រួមមាន ដោយមានការប្រគល់ភារកិច្ចពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
យោងតាមព័ត៌មានពីស្នងការដ្ឋានខេត្តកណ្តាលដែលCENទទួលបានបញ្ជាក់ថា អធិការស្រុកចំណុះឲ្យស្នងការខេត្តកណ្តាល ដែលត្រូវបានទទួលរថយន្តរួមមាន ៖អធិការស្រុកស្អាង អធិការស្រុកអង្គស្នួល អធិការស្រុកល្វាឯម និងអធិការស្រុកមុខកំពូល។
លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភារ ហិរញ្ញវត្ថុ បានប្រគល់ ទទួល រថយន្ត Ford Ranger XLT ផលិតឆ្នាំ២០២១ ចំនួន ៤គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក រួមមាន ៖
-អធិការដ្ឋាននគរបាលស្រុកស្អាង ចំនួន ១គ្រឿង លេខតួ MNCUMFF50MW110332 លេខម៉ាស៊ីន P5AT2935838 ស្លាកលេខ 2-4732 ។
-អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន១គ្រឿង លេខតួ MNCUMFF50MW110333 លេខម៉ាស៊ីន P5AT2935896 លេខ 2-4733។
-អធិការដ្ឋាននគរបាលស្រុកល្វាឯម ចំនួន១គ្រឿង លេខតួ MNCUMFF50MW110331 លេខម៉ាស៊ីន P5AT2935841 លេខ 2-4731។
-អធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំនួន១គ្រឿង លេខតួ MNCUMFF50MW110330 លេខម៉ាស៊ីន P5AT2935893 លេខ 2-4730។
ក្រោយពីការប្រគល់និងទទួលរថយន្តថ្មីតំណាងអធិការស្រុកទាំងបួន បានសំដែងអំណរគុណដល់ស្នងការរដ្ឋានខេត្ត ដែលមានលោកឧត្តមសេនីយ៍ឈឿន សុចិត្តជាស្នងការខេត្តដែលបានយកចិត្តទុកដាក់ ដល់កម្លាំងអធិការស្រុកដោយផ្តល់រថយន្តនាពេលនេះ។ រថយន្តនេះនឹងប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍ របស់ប្រជាជនក្នុងស្រុក៕ រក្សាសិទ្ធិដោយ៖CEN