Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អង្គការ JICA កោតសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​គ្រប់​គ្រប​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​

​ភ្នំពេញៈ ប្រធាន​អង្គការ JICA ថ្មី​ប្រចាំ​កម្ពុជា លោកស្រី KAMEI Haruko បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ខ្លាំងក្លា និង​រឹងមាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​បានល្អ​ប្រសើរ​។ ការកោតសរសើរ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

លោកស្រី KAMEI Haruko ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ដំណើរ​ចូល​ប្រទេស​របស់​បុគ្គលិក JICA បានមក​បំពេញការងា​រ​នៅ​កម្ពុជា​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​។ ដោយ​លោកស្រី​បាន​លើកឡើងថា ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​នេះ ក៏​ជា​លទ្ធផល​មួយ​នៃ​ដំណើរការ​ល្អប្រសើរ នៃ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា​ផងដែរ​។ ពីព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ហើយ​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ក​ការស្វែងរក​សន្តិភាព ការស្តារ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​អរគុណ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ទាំង​នៅក្នុង​វិស័យ​នគរបាលជាតិ ក៏ដូចជា​នៅក្នុង​ការបណ្តុះបណ្តាល​ម​ន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ការជួយ​បណ្តុះបណ្តាល​នេះ គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់​ដល់​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម​ជឿជាក់ថា នៅក្នុង​អាណត្តិ​បេសកកម្ម​របស់លោក​ស្រី KAMEI Haruko ប្រធាន​អង្គការ JICA ថ្មី​ប្រចាំ​កម្ពុជា និង​បន្ត​លើកកម្ពស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល នៃ​ប្រទេស​ទ​ទាំងពីរ ក៏ដូចជា​រវាង​ក្រសួងមហាផ្ទៃ​និង JICA ផងដែរ​។

​ជាការ​ឆ្លើយតប លោកស្រី KAMEI Haruko ប្រធាន​អង្គការ JICA បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្តេច​ក្រឡាហោម ស ខេង គឺ JICA និង​ក្រសួងមហាផ្ទៃ​ពិតជា​មួយ​កិច្ចប្រតិបត្តិការ​ល្អជា​មួយ​គ្នា ក្នុងនោះ JICA បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា គឺ​តាមរយៈ​ការជួយ​កសាង​ធនធានមនុស្ស​។ បច្ចុប្បន្ននេះ ខាង JICA កំពុង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ក្រសួងមហាផ្ទៃ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×