Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ ចុះ​ពិនិត្យ​រថយន្ត​ដឹកទំនិញ​ថៃ ចេញ​.​ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖ ក្រោយ​សារ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​និង​ទប់ស្កាត់ ពលករ​ចំណាកស្រុក​ខុសច្បាប់ ហើយ​កងកម្លាំង​ទាំងបី​ស្ថាប័ន កំពុងធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​ថៃ ដែល​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​

​ការចុះពិនិត្យ​ដឹកនាំ​ដោយ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជាង​ប្រធាន​ក្រុមការងារ ក្រុង​ប៉ោយប៉ែត លោក ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិ​ទី​៥ បាន​មានការ​បញ្ជាក់ថា ដោយមាន​មានការ​ណែនាំ​ពី​មេបញ្ជាការ កងទ័ពជើងគោក ដើម្បី​ពង្រឹង​ការងារ​ត្រួតពិនិត្យ​និង​ទប់ស្កាត់ ពលករ​ចំណាកស្រុក​ខុសច្បាប់ តាម​ច្រកព្រំដែន​។ លោក​ក៏បាន​បញ្ជាក់ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​មាន​កងកម្លាំង​ទាំ​បី​ស្ថាប័ន មាន កម្លាំងយោធា កម្លាំង​កងរាជអាវុធហត្ថ និក​ម្លាំ​ង​នគរបាល ធ្វើការ​ត្រូ​ត​ពិ​ត្យ​រថយន្ត​ថៃ ដឹកទំនិញ តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ដែលជា​ការព្រួយបារម្ភ ខ្លាច​មានការ​លួចលាក់​ដឹក​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​។

ក្នុងនោះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បានធ្វើ​ការណែនាំ​ដល់​កម្លាំង ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ និង​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់ បង្ការ ទប់ស្កាត់​Covid-19​នេះ​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន បាន​មានប្រសាសន៍ថា ការចុះពិនិត្យ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត គឺ​ធ្វើទៅ​តាក​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ នាពេល​កន្លងមក គឺ​ធ្វើការ​ត្រួតពិនិត្យ​កំដៅ​លើ​តៃកុង​រថយន្ត និង​ធ្វើការ​ពិនិត្យ​លើ​ទ្រុង​រថយន្ត ដែល​បានដាក់​ទំនិញ ដើម្បី​ការពារ​ក្រែង​មានការ​លួច​បង្កប់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ជាការ​ការពារ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖ ថន​

×