Friday, May 27, 2022

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​កាត់ដេរ​សម្លៀកបំពាក់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​

​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​សម្លៀកបំពាក់​និង​កាត់ដេរ​ទាំង​កណ្តាលយប់ បណ្តាល​ឲ្យ​រង​ការខូចខាត​សម្ភារ​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ និង​មិន​រាលដាល​ដល់ផ្ទះ​ជិតខាង​។​

​ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង​៥០ នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាននាំគ្នា​បិតទ្វារ​ដេក នៅ​ខាង​ក្នុងផ្ទះ​ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ខាងលើ ពួកគាត់​ឮស្នូ​ផ្ទុះ​ចេញពី​ចង្ក្រាន​បាយ ហើយ​ពួកគាត់​នាំគ្នារ​ត់ទៅ​មើលឃើញ​អណ្តាតភ្លើង រួច​រាយការណ៍​ទៅខាង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ មកជា​បន្ទាន់​ហើ​ពួកគាត់​ក៏​ស្រ​វេ​ស្រ​វ៉ា​ប្រមូល​ក្រណាត់​ខោអាវ និង​សម្ភារ​ផ្សេងៗ​បាន​មួយចំនួន​ចេញពី​អណ្តាតភ្លើង​។​

​ក្រោយពេល​កើ​ហេតុ​ខាងលើ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជា​ច្រើន​គ្រឿង ដើម្បី​ជួយ​បាញ់​ពន្លត់​ឲ្យ​រលត់ទៅវិញ មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ រង​ការខូចខាត​តែ​សម្ភារ​នៅ​ខាងក្នុង​អស់​មួយចំនួន​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​