Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ឈានដល់​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩ បន្ថែមទៀត​សម្រាប់​ប្រជាជន ២៣ លាន​នាក់​

​សាធារណរដ្ឋ​កូរ៉េ​នឹង​រៀបចំ​ការបញ្ជាទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ចំនួន​២៣​លាន​ដូ​ស​បន្ថែមទៀត សម្រាប់ចាក់​ដល់​ប្រជាជន​របស់ខ្លួន​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ (១៦ កុម្ភៈ​) មួយថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​បាន​និយាយថា ការពន្យារពេល​និង​ការព្រួយបារម្ភ​អំពី​ប្រសិទ្ធភាព មានន័យថា​មាន​មនុស្ស​តិចតួច​នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​។​

​លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ទាំងនេះ​រួមមាន​វ៉ាក់សាំង Novavax សម្រាប់​មនុស្ស​ចំនួន ២០ លាន​នាក់​និង​ផលិតផល Pfizer ចំនួន ៣ លាន​នាក់​។ លោក​បាន​មានប្រសាសន៍ថា​៖“ រដ្ឋាភិបាល​បាននិងកំពុង​ធ្វើ​ការដើ​ម្បី​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ​មាន​ភាពមិនប្រាកដប្រជា​នៅលើ​ផែនការ​ចាក់​វ៉ាក់សាំង​របស់​យើង​សម្រាប់​ឆមាស​ទីមួយ ដោយសារតែ​បញ្ហា​ផលិតកម្ម​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​សកល​និង​ការប្រកួតប្រជែង​អន្តរជាតិ​ដើម្បី​ទទួលយក​វ៉ាក់សាំង​បន្ថែមទៀត​” ។​

​កូរ៉េខាងត្បូង​មាន​ប្រជាជន​ចំនួន ៥២ លាន​នាក់​។ ប្រទេស​នេះ​បាន​កក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន លើ​ចំនួន​ដល់​ទៅ ៥៦ លាន​នាក់ ពី​កម្មវិធី COVAX, ក្រុមហ៊ុន Pfizer, Moderna, AstraZeneca និង Johnson និង Johnson ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដំបូង​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​។​

​កាលពី​ថ្ងៃ​ចន្ទ​អាជ្ញាធរ​បាន​និយាយថា ពួកគេ​នឹងមិន​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ AstraZeneca លើ​មនុស្ស​ដែលមាន​អាយុ​លើសពី ៦៥ ឆ្នាំ ដោយ​ច្រានចោល​លើ​ការសំរេចចិត្ត​មុន​និង​កាត់បន្ថយ​គោលដៅ​ចាក់​វ៉ាក់សាំង​ដំបូង ដោយសារ​ការពន្យា​ពេល​នៃ​ការ​ចែកចាយ​ពី​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល​ក្នុង​កម្មវិធី COVAX ។​

​ប្រទេស​នេះ​បាន​កាត់បន្ថយ​គោលដៅ​នៅ​ត្រីមាស​ទី ១ របស់ខ្លួន​សម្រាប់​ចំនួន​ប្រជាជន​ដែល​នឹងត្រូវ​ទទួល​ថ្នាំ​បង្ការ​ពី ១,៣ លាន​នាក់​ទៅ​តិចជាង ៧៦ ម៉ឺន​នាក់​។ KDCA បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ចំនួន ៤៥៧ ករណី គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ចន្ទ ដែល​បាន​នាំឱ្យ​ចំនួន​សរុប​នៃ​ប្រទេស​កូរ៉េខាងត្បូង​ដល់​ទៅ ៨៤.៣២៥ ជាមួយនឹង​ការស្លាប់ ១.៥៣៤៕ ប្រភព​៖ រ៉​យ​ទ័​រ​

×