Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ចេញ​បទបញ្ជា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​ចំណុច ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ នឹងត្រូវ​បិទ​បញ្ចប់​នៅ​អំឡុងពេល​១​ខែ នៅពេល​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត​វិធានការ​ទាំងអស់គ្នា​ដោយ​យកចិត្តទុកដាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​បទបញ្ជា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​ចំណុច ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដូចខាងក្រោម​៖
១-​សម្តេច​តេ​ជោ​ស្នើសុំ​ការយោគយល់​ពី​អ្នក​ធុរកិច្ច និង​ការ​ស្នាក់ការ​នៅ​របស់​ពលរដ្ឋ ដែល​តម្រូវឱ្យ​មានការ​បិទ​អគារ ក្លឹប​កម្សាន្ត​N8 និង​តំបន់​មួយចំនួន​ដែល​ផ្ទុះ​ករណី​កូ​វីដ​១៩ ជា​ចាំបាច់ ដោយ​មិន​អនុញ្ញាត​អោយចេញ​-​ចូល លើកលែងតែ​អ្នក​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​តំបន់​នោះ គឺ​អោយចូល តែ​មិន​អនុញ្ញាត​អោយចេញ ។
២- បន្ត​យក​សំណាក​ធ្វើតេស្ត​សម្រាប់​អ្នក​នៅក្នុង​តំបន់​មាន​ផ្ទុះ​កូ​វីដ​១៩ ហើយ​បន្ទាប់ពី​ធ្វើតេស្ត​ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ដែល​ចំនួន​នៃ​ការធ្វើ​តេស្ត​អាច​នឹងមាន​ចំនួន​ច្រើន​។
៣- អាជ្ញាធរ​ត្រូវ​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទោះ​ទៅដល់​ទីណា​ក៏ដោយ ដើម្បី​ស្វែងរក​មក​ធ្វើតេស្ត នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។
៤- ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ និង​ត្រូវយក​សំណាក​របស់​ពួកគាត់​មក​ធ្វើតេស្ត​ផងដែរ
៥- សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទាំងអស់ និង​ពាក់ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ទាំង​៣២​នាក់​នេះ ម្ចាស់ការ​មកឱ្យ​ពិនិត្យ​សំណាក​ជា​ចាំបាច់​បំផុត​។
៦- សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ពលរ​ដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​ក្នុងការ​អនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ ឲ្យ​បានជា​ប់លាប់​ល្អ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×