Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ ក្នុង​គោលដៅ​បន្ត​អនុវត្ត​នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ហានិភ័យ​ន​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”​។ តាមរយៈ​ប្រព័ន្ធ​នេះ សាធារណជន​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ មាន​ករណី​ឆ្លង​ជំងឺ​។​

​សូម​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ​និង​ឯកជន ម្ចាស់​អាជីវកម្ម ម្ចាស់​ភោជនីយដ្ឋាន និង​ម្ចាស់​ទីតាំង​ដែលមាន​មនុស្ស​ជួបជុំ​ច្រើន ឱ្យប្រើ​ប្រាស់ ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” នេះ​សម្រាប់​អង្គភាព​របស់ខ្លួន ដោយ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​៖
– ជំហាន​ទី​១៖ ចូលទៅ​កាន់​គេហទំព័រ stopcovid.gov.kh
– ជំហាន​ទី​២ ៖ ចុច​លើ​ពាក្យ​ថា “​ស្នើសុំ QR Code”
– ជំហាន​ទី​៣ ៖ បំពេញ​ឈ្មោះ លេខ​ទូរ​សព្ទ​ទំនាក់ទំនង អ៊ី​ម៉ែ​ល និង​អាសយដ្ឋាន​អង្គភាព រួច​ចុច​ពាក្យ​ថា “​ស្នើសុំ QR Code” បន្ទាប់មក​ចុច​ពាក្យ​ថា “Download” ដើម្បី​ទទួលបាន QR Code មួយ​សន្លឹក​
– ជំហាន​ទី​៤ ៖ ព្រី​ន QR Code ដែល​បាន​បង្កើត រួច​យកទៅដាក់​នៅ​ច្រកចេញ​-​ចូល​ទីតាំង​របស់​អង្គភាព​សាមី​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ស្កេ​ន​។​

​សូម​សាធារណជន​ទាំងអស់​សហការ​ចូលរួម​ស្កេ​ន QR Code នេះ នៅតាម​ទីតាំង​ដែលមាន​ដាក់ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” ដោយ​អនុវត្តតាម​ជំហាន​ទាំង​៤ ដូចខាងក្រោម​៖
– ជំហាន​ទី​១ ៖ រកមើល​កន្លែង​ដែលមាន​ដាក់​បង្ហាញ​រូប QR Code នៅតាម​ច្រកចូល​
– ជំហាន​ទី​២ ៖ ស្កេ​ន QR Code ដោយ​ប្រើ​កាមេរ៉ា​ទូរ​សព្ទ​ដៃ​។ ក្នុងករណី មិនអាច​ស្កេ​ន QR Code តាមរយៈ​កាមេរ៉ា សូម​ចូលទៅ​កាន់​គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួច​ចុច​លើ​ពាក្យ “​ចាប់ផ្តើម​ស្កេ​ន​”
– ជំហាន​ទី​៣ ៖ ចំពោះ​ការចុះឈ្មោះ​លើកដំបូង សូម​លោកអ្នក​វាយ​លេខ​ទូរ​សព្ទ រួច​ចុច​លើ​ពាក្យ “​បន្ត​”
– ជំហាន​ទី​៤ ៖ វាយ​លេខ​កូដ ៦​ខ្ទង់ ដែល​បាន​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ទូរ​សព្ទ​ដៃ ជាការ​ស្រេច​។​
​ចំពោះ​ការ​ស្កេ​ន​លើក​ក្រោយៗ គ្រាន់តែ​អនុវត្តតាម​ជំហាន​ទី​២ ខាងលើ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×