ភ្នំពេញ ៖ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន “បំភ្លឺលើពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩” នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន មេត្តាជ្រាប ជាព័ត៌មាន និងសូមអញ្ជើញអ្នកសារព័ត៌ចូលរួមផ្សាយព័ត៌មាននេះទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91