Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​កុងតឺន័រ​នៅ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ មានការ​ថយចុះ​បន្តិច នៅ​ឆ្នាំ ២០២០

spot_img

​ភ្នំពេញ ៖ ការចេញផ្សាយ​របាយការណ៍​របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ កាល​ពេល​ថ្មី​នេះ បានបង្ហាញ ថា សកម្ម ភាព​នៃ​ការផ្ទុក និង​ការដឹក​ទំនិញ​ចេញពី​កប៉ាល់​នៅ​កំពង់ផែ មាន​ចំនួន​ជាង ៤៤ ភាគរយ​នៃ​ប្រាក់ចំណូល ក្នុង​ប្រតិបត្តិការ កំពង់ផែ​។ ការប្រើប្រាស់​រថយន្តស្ទូច ដើម្បី​ដឹកទំនិញ​បាន​កើនឡើង​ជាង ៣៧ ភាគរយ​នៃ​ប្រាក់ចំណូល​របស់ខ្លួន​។​

​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០២០​នៃ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ បាន​បង្ហាញថា ចំនួន​កុងតឺន័រ​ធ្លាក់​មក​នៅត្រឹម ៣ ៧៨០ ៥២១ កុងតឺន័រ ដែល​ថយចុះ​បន្តិច​នៅ​ឆ្នាំ ២០២០ ខណៈដែល​ការព្យាករណ៍​របស់ខ្លួន​មាន​ជាង ៤ លាន​កុងតឺន័រ​។ ហើយ​ក្នុងអំឡុង​ត្រីមាស​ទី ៤​នេះ មិនមាន​វត្តមាន​អ្នកដំណើរ​ណា​ម្នាក់​ឆ្លងកាត់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​នេះ​ទេ​។ របាយការណ៍​ក៏បាន​ឲ្យ​ដឹង​ទៀតថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​វិនិយោគ​ជាង ១៤ លាន​ដុល្លារ​ក្នុង​ការទិញ​អចលនទ្រព្យ រោងចក្រ និង​ឧបករណ៍​ក្នុងអំឡុង​ឆ្នាំ ២០២០ ។​

​អ្នកជំនាញ​បាន​អះអាងថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ធ្លាក់ចុះ នៅ​ទូទាំង​ពិភពលោក ដោយ​កើតឡើង​គ្រប់​វិស័យ​ទាំង​ការដឹកជញ្ជូន តាមផ្លូវ ទឹក ផ្លូវគោក និង អាកាស​ជាដើម ។ អ្នកជំនាញ បន្តថា សម្រាប់​ប្រទេស​កម្ពុជា សកម្មភាព​ដឹកជញ្ជូន​កាលពី ឆ្នាំ​២០២០ កន្លងទៅ បានចាប់ផ្តើម​ធ្លាក់ចុះ​ខ្លាំង ចាប់ពី​អំឡុង ខែមីនា រហូត ដល់ ខែកក្កដា ដោយសារ តែ រោងចក្រ មួយចំនួន បាន ផ្អាក សកម្មភាព ក៏ បិទ ដំណើរការ ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា បានចាប់ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរ ចាប់តាំងពី ខែសីហា ឆ្នាំ ២០២០ មក​ពិសេស​ជាមួយ​ប្រទេស​ចិន ដោយសារតែ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ ផ្នែក ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ចិន​ច្រើន​ទាំង​ការផ្គត់ផ្គង់ វត្ថុធាតុដើម ផលិត ពី​ប្រទេស​ចិន​។​

​ក្នុងអំឡុង​ត្រីមាស​ទី ៤ នេះ ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វ័យ​ត​ភ្នំពេញ​បាន​ថយចុះ ២ ភាគរយ​នៅក្នុង​ខែធ្នូ ដែលជា​និន្នាការ​កើនឡើង​ពី​ការធ្លាក់ចុះ នៃ​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​ចំនួន ១១ ភាគរយ​ក្នុងអំឡុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ កន្លងទៅនេះ ។ ប្រាក់ចំណេញ​សរុប​របស់​ក្រុមហ៊ុន​មាន​ចំនួន​ជាង ១២,៥ លាន​ដុល្លារ ខណៈដែល​ក្រុមហ៊ុន​មាន​ប្រាក់​បម្រុង​ជាង ២៦,៦៥ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ១ ខែមករា​។​

​គួរ​បញ្ជាក់ថា ប្រាក់ចំណូល​ភាគច្រើន​នៃ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ប្រមាណ​ជិត ៨៧​ភាគរយ គឺ​បានមកពី​ប្រតិបត្តិការ​កំពង់ផែ ហើយ​ប្រមាណ​ជា​ជ​តិ ១៣ ភាគរយ​នៃ​ប្រាក់ចំណូល បានមកពី​តួនាទី​ជា​អាជ្ញាធរ កំពង់ផែ​ស្វ័យ​ត ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×