Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុន សា​រ៉ា​ត ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៤​ទទួលមរណៈភាព​

​ភ្នំពេញ ៖ យោងតាម​ព័ត៌មាន​ពី​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា ដោយ​ក្តី​រន្ធត់​សោកសៅ ប្រកបដោយ​មនោសញ្ចេតនា​ដ៏​សែន​ជ្រាលជ្រៅ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១០​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពី​អង្គភាព​ពាក់ព័ន្ធ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ឋានន្តរស័ក្តិ ជា​កិ​ច្ចប​ច្ឆា​មរណៈ ថ្នាក់​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ជូន​សព​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុន សា​រ៉ា​ត ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៤​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​លើកឡើងថា ជា​កិច្ច​តបស្នង​ចំពោះ​ពលិកម្ម​ដ៏​ប្រពៃ​ថ្លៃថ្លា និង​ភក្តីភាព​ដែល​ឥត​ងាករេ ជូន​ជាតិ មាតុភូមិ ក្នុង​អាជីព​ជា​មន្ត្រី​ពន្ធនាគារ​ជាច្រើន​ទសវត្សរ៍​របស់លោក ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អ៊ុន សា​រ៉ា​ត ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អគ្គនាយក បាន​សន្យា​ជួយ​ទំនុកបម្រុង​កូន ចៅ​របស់​សព ឲ្យ​បាន​បន្ត​ការសិក្សា​ចាប់យក​ជំនាញ​វិជ្ជាជីវៈ លើកកម្ពស់​សមត្ថភាព ឲ្យ​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​បាន​សន្យា​គាំទ្រ​លើកទឹកចិត្ត​ឲ្យ​កូន ចៅ ឲ្យ​បន្ត​វីរៈភាព របស់​ឪពុក ជីតា របស់ខ្លួន បើសិន​ពួកគេ​សម្រេចចិត្ត​ចាប់យក​អាជីព​ជាម​ន្ត្រី​ពន្ធនាគារ​ទៅ​ថ្ងៃ​អនាគត​។​

​នា​រសៀល​ថ្ងៃ​ថ្ងៃទី​២១​ខែកុម្ភៈ​ម្សិលមិញ ឯកឧត្តម សន្តិ​បណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជា​អធិបតី​ក្នុង​ពិធី​បូជាសព​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អ៊ុន សា​រ៉ា​ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ម៉ៅ ណំ អគ្គនាយករង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អគ្គនាយក​។​

​ស្ថិតក្នុង​បរិយាកាស​សោក​ស​ង្រែ​ង​ប្រកបដោយ​ក្តី​នឹករលឹក​អា​លោះ​អាល័យ​គ្មានអ្វី​ផ្ទឹម ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ជា​កល្យាណមិត្តរ​បស់​សព​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អ៊ុន សា​រ៉ា​ត សូម​ឧទ្ទិស​បួងសួង​គុណបុណ្យ​ព្រះ​រតនៈត្រ័យ គុណ​កែវ​ទាំងបី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយ​នាំ​ដំណើរ​ដួង​វិញ្ញាណក្ខន្ធ លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អ៊ុន សា​រ៉ា​ត បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ទោះបីយ៉ាងណា​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​មិនបាន​បង្ហើប​ពី​មូលហេតុ​នៃ​ការទទួល​មរណៈភាព​និង​អាយុ​របស់​សព​នៅឡើយ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×