បន្ទាយមានជ័យ : មន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុកចុះជួយពង្រឹងឃុំរហាល ស្រុកព្រះនេត្រព្រះ បានចុះទៅដល់មូលដ្ឋានចុងកាត់មាត់ញក ដើម្បីចុះសួរសុខទុក្ខ និងធ្វើសៀវភៅគ្រួសារ បក្ស ជូនប្រជាពលរដ្ឋរស់នៅភូមិ ស្ទឹងកំបុត ឃុំរហាល ស្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីអះអាងពីការខិតខំរួមច្របាច់បញ្ចូលគ្នាប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបដើម្បីពង្រឹងប្រជាប្រិយភាព ក៏ដូចជាប្តេជ្ញាដណ្តើមយកជ័យជម្នះការបោះឆ្នោតជ្រើសរើសអ្នកតំំណាងរាស្ត្រនាថ្ងៃទី២៩កក្កដា២០១៨ខាងមុខ។
លោកលី សារី អភិបាលរងខេត្ត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត -ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកព្រះនេត្រព្រះ និយាយក្នុងពីធីសួរសួរសុខទុក្ខ និងធ្វើសៀវភៅគ្រួសារបក្ស ដោយលើឡើងថាក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ស្រុកចុះជួយឃុំរហាលនៅថ្ងៃទី២២តុលាឆ្នាំ២០១៧នេះ នាំគ្នាចុះមកដល់លំនៅឋានបងប្អូន និងបានឃើញការរស់នៅតាមមូលដ្ឋានជាក់ស្តែង ។
អំពីសកម្មភាពមន្ត្រីថ្នាក់មូលដ្ឋាននិងមន្ត្រីក្រុមការងារចុះជួយបានបង្ហាញនិងទិសដៅការងារដើម្បីឆ្លុះបញ្ចាំងគ្នាលើការងារបក្សនៅមូលដ្ឋាននេះនិងការងារបម្រើសេចក្តីត្រូវការឬឆ្លើយតបសំណូមពរពលរដ្ឋម្ចាស់ឆ្នោតដើម្បីអោយពូកគេត្រៀមលក្ខណៈគាំទ្រគណបក្សប្រជាជនកម្ពុជានាឱកាសបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនិងរាជរដ្ឋាភិបាលនៅឆ្នាំក្រោយ។ ក្នុងឱកាសនោះផងដែរក្រុមការងារ នាំយកក្រុមគមគ្រូពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលពលរដ្ឋប្រមាណ ១០០គ្រួសារមកព្យាបាលសុខភាព ពួកគាត់ផងដែរ។
សូមរំលឹកថា កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤មិថុនា២០១៧ កន្លងមក ឃុំទឹកជោរ គណបក្សប្រជាជនកម្ពុជាបានទទួលបានជ័យជះលើគណបក្សសង្គ្រោះជាតិដណ្តើមកាន់កាប់អាសន:ភាគច្រើន និងតំណែងមេឃុំនិងជំទប់ទី១ផងដែរ៕ ដោយ : បន្ទាយ