ភ្នំពេញ ៖ យោងតាមអង្គការJICA បានឲ្យដឹងនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ ឧបករណ៍សម្រាប់ធ្វើតេស្តកូវីដ១៩ចំនួន១៦គ្រឿងត្រូវាបធ្វើពិធីទទួលនឹងប្រគល់នាថ្ងៃទី ០៨ និង ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ទីភ្នាក់ងារ JICA បានប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្ន លើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩។
អង្គការJICAបានបញ្ជាក់ថា ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន២៥០តេស្ត ស្មើរនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើរនឹង ៨គ្រឿង (សរុប ៤០០០តេស្ត)។ JICA មានសេចក្តីសមោនស្សរីករាយក្នុងការចូលរួមគាំទ្រដល់ វិទ្យាស្ថានប៉ាស្ទ័រ ដែលបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។
នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ JICA ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្ត ស្មើរនឹង ១គ្រឿងបានធ្វើឡើងនាខែកក្កដា ឆ្នាំ ២០២០។
អង្គការJICA បានផ្តោតសំខាន់លើការលើកកម្ពស់ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ នៅក្នុងកម្រិតមូលដ្ឋានជាមួយកម្មវិធីពង្រឹងការយល់ដឹងក្នុងសហគមន៍។ ឧទាហរណ៍គម្រោងលើកកម្ពស់ការការពារពីមេរោគកូវីដ១៩ តាមរយៈការផ្សព្វផ្សាយតាមសហគមន៍ ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីការពង្រឹងការការពារពីមេរោគកូវីដ១៩ ដល់ប្រជាជនងាយរងគ្រោះ កម្មកររោងចក្រកាត់ដេរ និងវាយនភណ្ឌជាច្រើននៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការJICA ប្តេជ្ញាក្នុងការធ្វើការងារបន្ថែមទៀត ជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖CEN