ភ្នំពេញ៖នេះបើយោងតាមរបាការណ៍នៃចំនួនអ្នកស្ម័គ្របានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១០រហូតមកដល់ថ្ងៃទី២២ខែកម្ភៈឆ្នាំ២០២១នេះកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមជាជំនួយរបស់ចិនដល់ពលរដ្ឋជាជនស៊ីវិល កងកម្លាំងប្រដាប់អាវុធបានចំនួន៣៨៣៧៩នាក់ក្នុងនោះមាននារីចំនួន៤៥៣១នាក់។
ក្នុងចំណោមជិត៤ម៉ឺននាក់នោះផ្នែកខាងក្រសួងសុខាភិបាល ចាក់បានចំនួន៥៨៦០នាក់ស្រីចំនួន ១,៩៧៦នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងចំនួន៧១៥២នាក់ក្នុងនោះអ្នកមិនអាចចាក់បានចំនួន១២៩២នាក់។
ដោយឡែកក្រសួងការពារជាតិវិញគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ស៊ីណូហ្វាមរបស់ចិនជូនកងកម្លាំងសរុបចំនួន ៣១,៥១៩នាក់ ក្នុងនោះមាននារី២,៥៥៥នាក់។
យោងតាមក្រសួងសុខាភិបាលជូនដំណឹងដល់សាធារណជន ដូចខាងក្រោមនេះ៖ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ។
ក្រសួងសុខាភិបាលបានលើកឡើងថា៖១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ៧១៥២នាក់ (ស្រី ២៧១១នាក់) ។២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ៥៨៦០នាក់ (ស្រី ១៩៧៦នាក់)។
៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ១២៩២នាក់ (ស្រី ៧៣៥នាក់)។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំង៦០ដូសក្នុងចំណោម១លានដូស ដល់ប្រទេសកម្ពុជាដែលជាជំនួយរបស់ចិនក្នុងនោះ៣០ម៉ឺនដូសប្រគល់ជួនទៅក្រសួងសុខាភិបាលសម្រាប់ចាក់ជួនមន្ត្រីនគរបាលជាតិ គ្រូពេទ្យបុគ្គលិកសុខាភិបាលនិងអ្នកសារព័ត៍មាននិង៣០ម៉ឺនដូសទៀតប្រគល់ជួនក្រសួងការពារជាតិសម្រាប់ចាក់ជួនដល់ មេទ័ព នាយទាហាន នាយទាហានរង និងពលទាហាន៕ រក្សាសិទ្ធិដោយ៖CEN