ភ្នំពេញ៖លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ដោយបញ្ជាក់ថា បើមិនចាំបាច់ទៅសូមប្រជាពលរដ្ឋមិនត្រូវចេញពីផ្ទះនោះទេ ហើយពេលនេះយើងត្រូវសាមគ្គីគ្នាដោយខ្មែរត្រូវជួយគ្នាក្នុងដំណាក់កាលនេះ។
លោកជំទាវបានអំពាវនាវថា ចំពោះក្រុមអ្នករត់ម៉ូតូកង់បីដែលធ្លាប់ដឹកភ្ញៀវចេញ.ចូលកន្លែង ត្រូវបានរកឃើញនោះសូមទៅធ្វើតេស្តជាពិសេសអ្នកដឹកជនជាតិចិន។ សូមអ្នកដែលដឹកខ្លួនត្រូវទៅកាន់កន្លែងធ្វើតេស្តនៅកោះពេជ្រ ពហុកីឡដ្ឋានអូឡាំពិក និងចាក់អង់ង្រែក្រោម។
លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា សូមបងប្អូនដែលដឹកខ្លួនថាជាប់ពាក់ព័ន្ធទាំងនោះសូមកុំលាក់បាំងឲ្យសោះ ត្រូវតែទៅកាន់កន្លែងធ្វើតេស្តយកសំណាក ព្រោះប្រសិនជាបងប្អូនមិនទៅធ្វើតេស្តទេ វានឹងឆ្លងទៅកាន់ក្រុមគ្រួសាររបស់ខ្លួននិងសហគមន៍របស់យើង ហើយវានឹងបងជាមហន្តរាយដ៍ធំអាចនឹងកើតមានឡើង ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសង្គមនិងសហគមន៍ទាំងមូល។
លោកជំទាវក៏បានបដិសេធចំពោះព័ត៌មាន ដែលថាមេរោគកូវីដ១៩ចេញសត្វប្រចៀវពីកម្ពុជានោះមិនពិតទេ។ លោកជំទាវបញ្ជាក់ថា មេរោគម្យ៉ាងដែលគេបានរកឃើញប្រហែលគ្នាតែមិនមែនកូវីដ១៩ទេ។
ចំណែកលោកស្រី ហេលី តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា(WHO) បានលើកឡើងថា យើងត្រូវតែចូលរួមការការពារចំពោះគ្រោះមហន្តរាយនេះ ព្រោះថាបញ្ហានេះបានធ្វើឲ្យសាលារៀននិងកន្លែងដទៃទៀតត្រូវបានបិទទ្វារ។
លោកស្រីបន្តថា យើងមិនដឹងថាប្រជាពលរដ្ឋកម្ពុជាមានប្រព័ន្ធសាំនឹងមេរោគនេះនោះទេ។ ករណីកើតឡើងថ្មីៗនេះមានការកើតឡើងក្នុងប្រទេសកម្ពុជា នាពេលថ្មីសម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថាពេលនេះយើងមានការលំបាក ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ព្រោះព្រឹត្តការណ៍សហគមន៍២០កុម្ភៈកន្លងមកនេះ មានចំនួនប្រមាណ១០០ករណីត្រូវបានរកឃើញ។
លោកស្រីបញ្ជាក់ថា ទោះបីជាមេរោគកូវីដ១៩មាននៅគ្រប់ទីកន្លែងក្តីតែយើងនៅមានលទ្ធភាព ក្នុងការការពារខ្លួនរបស់យើង។ យើងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយស្ថិតនៅតាមគម្លាត ការចាក់វ៉ាក់សាងដល់ក្រុមគ្រូពេទ្យ និងការធ្វេសប្រហែសជាការបណ្តាលឲ្យមេរោគឆ្លង។ លោកស្រីបានលើកទឹកចិត្តក្នុងការការពារដល់សហគមន៍របស់លោកអ្នក និងការសាមគ្គីភាពគ្នាក្នុងការទប់ស្កាត់កាតឆ្លងយឺតនៃការឆ្លងជំងឺកូវីដ១៩នេះ ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។
លោកស្រីបានបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩នេះ ជាឧបករណ៍យ៉ាងសំណាស់ណាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៅមេរោគកូវីដ១៩ ហើយវ៉ាក់កូវីដ១៩ត្រូវនាំចូលដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ហើយវ៉ាក់នេះត្រូវបានសម្របសម្រួលដោយអង្គWHO រាល់វ៉ាក់សាំងដែលមុននឹងដាក់ឲ្យប្រើប្រាស់នៅប្រទេសណាមួយ ត្រូវបានឆ្លងកាត់ការធ្វើតេស្តជាមុនដោយអង្គការWHO។
លោកស្រីបានសង្កត់ធ្ងន់ថាវ៉ាក់សាំងកូវីដ១៩នេះមិនគ្រប់គ្រាន់ទេព្រោះយើងត្រូវគោរពតាមគោលការណែនាំ ហើយពេលនេះវ៉ាក់សាំងនៅមោនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅពេលណាវ៉ាក់គ្រប់គ្រាន់បងប្អូននឹងអាចទទួលបានការចាក់វ៉ាក់សាំង ដែលពេលនេះវ៉ាក់សាំងសម្រាប់ជនរងគ្រោះជាមុនសិន៕ រក្សាសិទ្ធិដោយ៖CEN