Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត​កម្ពុជា​និង​ហ្វីលីពីន បាន​ជំរុញ​ការយកចិត្តទុកដាក់ លើ​ទំហំ​ពាណិជ្ជកម្ម បន្ទាប់​មានការ​ធ្លាក់ចុះ​ដោយសារ​កូ​វីដ​១៩​ក្នុង​ឆ្នាំ​២០២១

spot_img

​ភ្នំពេញ​៖​ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទំហំ​ពាណិជ្ជកម្ម​ធ្លាក់ចុះ​នេះ​ត្រូវបាន​លើគលើង​ក្នុងជំនួប​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម នៅ​ទីស្តីការក្រសួង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​បាន​លើកឡើងថា​លោកជំទាវ​នឹង​ខិតខំ​បំពេញការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។​លោកជំទាវ​បញ្ជាក់ថា​ក្រៅពី​វិស័យ​ការទូត​នឹង​ខិតខំ​ធ្វើ​យ៉ាង​ឲ្យ​វិស័យ​ការពារជាតិ វិស័យ​ពាណិជ្ជកម្ម វិស័យ​អប់រំ វិស័យ​ផ្សេងៗ​ទៀត​។​

​ក្នុងជំនួប​នោះដែរ​ភាគី​ទាំងពីរ​បានបង្ហាញ​ពី​ការខិតខំ​ធ្វើ​យ៉ាង​ជំរុញ​ដល់​អ្នកវិនិយោគ​លើ​វិស័យ​កសិកម្ម​ជា​ពិ​សេ​សេ​ស្រូវ​អង្ករ​។​ការខិតខំ​ធ្វើ​យ៉ាង​ក្នុង​ការជៀសវាង​យកពន្ធ​ត្រួតគ្នា តាមរយៈ​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​.​ហ្វីលីពីន​ធ្វើយ៉ាងណា​ឲ្យ​បាន​ឆាប់​។​ហើយ​ភាគី​ទាំងពីរ​ក៍បាន​គិតពី​វិស័យ​ទេសចរណ៍​និង​វិស័យ​ដទៃទៀត​ផងដែរ​
​ឯកឧត្តម កុយ គួ​ង បានបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ហ្វីលីពីន​ឆ្នាំ​២០១៨​និ​មាន​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​និង​ឆ្នាំ​២០១៩​ទំហំ​ពាណិជ្ជ​កម្មនេះ​បាន​កើន​ឡើងដល់​ប្រ​មា្ហ​ណ​១០០​លាន​ដុល្លារ​)​។​ហើយ​ទំហំ​ពាណិជ្ជកម្ម​នេះ​នៅ​មិន​ច្រើន​នោះទេ ខណៈពេល​នេះ​បាន​ធ្លាក់ចុះ​មួយចំនួន​ដោយសារតែ​កូ​វីដ​១៩​។​

​ឯកឧត្តម​បន្តថា​ក្រៅពី​ទំហំ​ពាណិជ្ជកម្ម​ធ្លាក់ចុះ​នៅមាន​ចំនួន​ការវិនិយោគ​របស់​អ្នក​អ្នកវិនិយោគ​ហ្វីលីពីន​មក​កម្ម​កម្ពុជា​ក៍​មានកា​រ​ធ្លាក់ចុះ​ដែរ​។​ក្នុងនោះ​មាន​ក្រុមហ៊ុន​ហ្វីលីពីន​មក​វិនិយោគ​នៅ​កម្ពុ​ជាមាន​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​គិត​ចាប់ពី​ឆ្នាំ​១៩៩៤​មកដល់​ឆ្នាំ​២០២០​។​

​លោកជំទាវ​សន្យាថា​នឹង​ខិតខំ​បន្ថែមទៀត​ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជ​កម្មនេះ​មានការ​កើនឡើង​ក្នុងពេល​លោកជំទាវ​ចូលកាន់​ដំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​។​លោកជំទាវ​ក៍បាន​ស​សើរ​ដល់​កម្ពុជា​ដែល​បាន​គ្រប់គ្រង​កូ​វីដ​១៩​បានល្អ​និង​បាន​ជួយ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ហ្វីលីពីន​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន​បាន​ថ្លែង​តប​ទៅនឹង​លោកជំទាវ​ដោ​យុ​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​ហ្វីលីពីន​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត​បន្ទា​ប់​ពី​ហ្វីលីពីន​បានផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×