Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង ប្រកាស​លើក​ពេល​ដំណើរការ​សវនាការ​ជម្រះ​ក្តី​បណ្តោះអាសន្ន ដោយសារ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​

​ភ្នំពេញ ៖ ការសម្រេច​នេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង របស់​លេខាធិការដ្ឋាន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យ​ការចុះ​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២១ ដែល​សារព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ជូន​មេធាវី​និង​ភា​ពី​ពាក់ព័ន្ធ ពី​ការ​ពី​ការលើក​ពេល​សវនាការ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ការរីក​រាលដាល​ឆាប់រហ័ស​ស្មុគស្មាញ​ជាង​ព្រឹត្តិការណ៍​សហគមន៍​មុនៗ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ចូល​សហគមន៍​បន្តទៀត សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​ដែល​បានគ្រោង​ទុក​ច​ម្លោះ​ពីថ្ងៃ​ទី​២៤​ខែកុម្ភៈ ដល់​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០២១​ទៅ​ពេល​ក្រោយ​វិញ​។​

​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​កំណត់​កម្មវិធី​សវនាកា​ឡើងវិញ ក្រោយពី​ស្ថានភាព​កូ​វីដ​១៩​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​ធូរស្រាល​។ ដោយឡែក​សម្រាប់​សំណុំរឿង​ចាំបាច់​មួយចំនួន​លោក លោកស្រី​ចៅក្រម​ពិនិត្យ​និង​ចាត់ការ​តាម​ការជាក់ស្តែង​យោងតាម​ករណី​នីមួយៗ ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​កាត់បន្ថយ​ការប្រមូលផ្តុំ​។​

​លេខាធិកា​រដ្ឋា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សូមជម្រាបថា ចំពោះ​ការបំពេញ​ការងាររដ្ឋបាល​ប្រចាំថ្ងៃ និង​ការផ្តល់​សេ​វុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណើរការ​ជាធម្មតា ប៉ុន្តែ​មន្ត្រី​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្តុំ​និង​តាមដាន​សុខភាព​ជាប្រចាំ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×