Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយ​ខេត្តកណ្តាល​បញ្ចេ​ញ​អង្ករ​ជិត​៤០​តោន និង​គ្រឿង​ឧបភោគបរិភោគ ដល់​ក្រុង​-​ស្រុក​ទាំង​១១

​ខេត្តកណ្តាល ៖ ការបញ្ចេញ​ស្បៀង​មិន​ធ្លាប់មាន​ពីមុន​ដូចនេះ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ខេត្តកណ្តាល​មាន​អ្នក​ជាប់ទាក់ទង​រហូត​ជាង​៧០០​នាក់​អភិបាលខេត្ត​ចេញ​បទបញ្ជារ​ដល់​ក្រុង​-​ស្រុក បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​និង​ស្នើរ​ឱ្យ​អ្នកពាក់ព័ន្ធ​ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​គង់ សោ​ភ័​ណ្ឌ អភិបាល​ខេ​ត​ត្ត​បញ្ជាកថា​អំណោយ​ទាំងអស់​
​ដែល​ត្រូវបាន​ផ្តល់ជូន​ក្រុង​-​ស្រុក ទាំង​១១ សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​និង​រង​ផលប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍​២១ កុម្ភៈ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ២០២១​នេះ រួមមាន​អង្ករ​ចំនួន​៣៧ តោន ត្រីខ ២៥០​យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និង​ភួយ​ចំនួន ៤៧០ ។​

លោក​បាន​បន្តថា បើទោះជា​គ្រឿងឧបភោគ​បរិភោគ និង​សំភារៈប្រើប្រាស់​ទាំងអស់នេះ វា​មិន​អាចជួយ​បាន​ទាំងស្រុង​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្រ​១ ក្រ​២ តែ​អាចជួយ​សម្រួល និង​កាត់បន្ថយ​បាន​មួយ​រយៈពេល ហើយ​ការជួយឧបត្ថម្ភ​ទាំងនេះ មិន​ត្រឹមតែ​មានតែ​លើក​នេះ​ទេ និង​នៅមាន​បន្ត​តាម​ដំណាក់កាល​ដំណាក់កាល​ផងដែរ​។​

​លោក​អភិបាលខេត្ត​ក៏បាន​ដាក់បទបញ្ជារ អភិបាលក្រុង​-​ស្រុក​ទាំង​១១ ត្រូវតែ​បន្ត​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដើ ម្បី​អញ្ជើញ​ពួកគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រសួងសុខាភិបាល​។​
​លោក​អភិបាល​ខេ​ត​ត្ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានដឹងខ្លួន​ថា បាន​ប៉ះពាល់​ដល់​ផ្ទាល់ ឬ​ប្រយោល សូម​ចូលខ្លួន​មក​ធ្វើ​ចិត្ត​អោយ​លេច​សាច់​អោយបាន​ត្រឹមត្រូវ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុមគ្រួសារ សាច់ញាតិ ពិសេស​ខ្លួនឯង​ផ្ទាល់​។​ហើយ​ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះដែរ អាជ្ញាធរខេត្ត គឺ​ទទួល​រ៉ាប់រង​ទាំង អស់ ទាំង​កន្លែង​ស្នាក់នៅ អាហារ ៣ ពេល នឹង​ឧបត្ថម្ភ​ថវិកា ២ ម៉ឺន​រៀល​ក្នុង​មួយ ថ្ងៃ​ផង ដែរ​។​

​លោក​អភិបាលខេត្ត ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៣ ខែកុម្ភៈ​នេះ ទូទាំង​ខេត្តកណ្ដាល មាន​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ហើយ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ក្រុង​-​ស្រុក​ទាំងអស់ មាន​ចំនួន​៧០៩​នាក់ ស្រី​ចំនួន​៤៧១​នាក់ ហើយ​តួលេខ​នេះ​នឹងមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ទៀត​។

​សូមជម្រាបថា​បន្ទាប់ពី​ប្រគល់ជូន​នូវ អង្ករ និង​គ្រឿង​ឧ​ប ភោគ​បរិភោគ ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​រួចមក លោក​ក៏បាន​ដឹក នាំ​ក្រុមការងារ មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​លី​ស័ក នៅ​មន្ទីរពេទ្យ​ជ័យជំនះ ដើម្បី​ត្រៀម​ដាក់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×