Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​២៣ កុម្ភៈ ក្រសួងសុខាភិបាល ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ជន​ស៊ីវិល​បាន​ចំនួន ៧៧៧០​នាក់​

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ក្រសួងសុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ជូន​ជន​ស៊ីវិល​បាន​ចំនួន ៧៧៧០​នាក់​។​

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន ដូចខាងក្រោម​នេះ ៖ ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ៖ ១. សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ៩៤៩១​នាក់ (​ស្រី ៣៥២៦​នាក់​) ។ ២. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ៧៧៧០​នាក់ (​ស្រី ២៥៨៣​នាក់​)​។ ៣. អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​៖ ១៧២១​នាក់ (​ស្រី ៩៤៣​នាក់​)៕ រក្សា​សិទ្ធិ​ដោយ​:​បញ្ញា​ស័ក្តិ​

 

×