Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា បានផ្តល់​ស្ថានីយ៍​ទឹក​លាងដៃ និង​អណ្តូង​ទឹកស្អាត​ចំនួន​២​កន្លែង ដាក់​សាលារៀន សម្រាប់​ប្រើប្រាស់​លាងដៃ​សំអាត​ក្នុងឱកាស​កូ​វីដ​១៩

​ខេត្តបន្ទាយមានជ័យ ៖ ការផ្តល់​ស្ថានីយ៍​ទឹក​លាងដៃ​និង​អណ្តូងទឹក​ស្អាត​ចំនួន​២​កន្លែង ដាក់​សាលារៀន​សម្រាប់​ប្រើប្រាស់​លាងដៃ​សំអាត ក្នុងឱកាស​កូ​វីដ​១៩​ត្រូវបាន​សម្ពោធ​ដាក់​ប្រើប្រាស់ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នៅ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី​។

​ថ្លែង​នៅក្នុង​ឱកាស​ដែល​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​បញ្ជាក់ថា ៖ ការផ្តល់​អំណោយ​មនុស្សធម៌​នេះ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​កំពុង​បង្កា​និង​ទប់ស្កាត់​កូ​វិដ​១៩ ។​

​លោកជំទាវ​លើកឡើងថា សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានប្រគល់​ស្ថានីយ៍​ទឹក​សម្រាប់​លាង​សំអាត​ដៃ និង​អណ្តូង​ទឹកស្អាត​ចំនួន​២​កន្លែង ដែល​ត្រូវ​បានដាក់​សម្ពោធ​អោយប្រើ​ប្រាស់​មាន ១.​ស្ថានីយ៍​ទឹក​លាងដៃ​ដាក់​នៅ​បរិវេណ​អនុវិទ្យាល័យ​គយ​ម៉ែង​ស្រុក​មង្គល​បូរី ២.​ស្ថានីយ៍​ទឹក​លាងដៃ​នៅ​សាលាបឋមសិក្សា​កង​វ៉ា​ក្រុង​សិរីសោភ័ណ​។

​ស្ថានីយ៍​ទឹក​សម្រាប់​លាងដៃ​នេះ​សម្រាប់​លាង​សំអាត​ដៃដល់​សិក្សា​នុ​សិស្ស​លាង​សំអាត​ដៃ​នៅពេល​ចូល​សាលា​និង​ចេញពី​សាលារៀន​សំអាត​ដៃ​ដើម្បី​ការពារ​ទប់ស្កាត់​កូ​វីដ​១៩​ក្នុង​សហគមន៍ ហើយ​ការសិក្សា​របស់​សិស្ស​លោក​គ្រូ​.​អ្នកគ្រូ​ត្រូវអនុវត្ត​ឲ្យបាន​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ត្រូ​ង​អង្គុយ​គម្លាត​គ្នា​ឲ្យ​បាន​១​ម៉ែត្រ​កន្លះ​ពីគ្នា ហើយ​ត្រូវ​ពាក់​ម៉ាស់ និង​លាងដៃ​សំអាត​ជាប្រចាំ​។

​លោកជំទាវ​ពុំ ចន្ទី​នី បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​គោរព វិធានការ ការពារ​កូ​វីដ​១៩ មាន​៣​ការពារ ១​ត្រូវ​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​សង្គម គម្លាត​បុគ្គល​ចាប់ពី​១​ម៉ែត្រ​កន្លះ​/៣​កុំ ១.​កុំ​ចូលទៅ​កន្លែង​បិត​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មនុស្ស​ច្រើន ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​ឱប​គ្នា​ជាដើម​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×