ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ លោក ឡុង ប៊ុន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលព្រៃវែង ប្រកាសដាក់លិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានបញ្ជាក់ថា៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសេចក្តីអនុគ្រោះបំផុត។ សេចក្តីដូចបានគោរពជម្រាបខាងលើ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់បំផុត៕ ដោយ៖ជាលី