ភ្នំពេញៈ នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គចិត្តដែលមានការអញ្ជើញចូលរួមពីសំណាក់នាយនាវី នាយនាវីរង និងពលនាវិកមូលដ្ឋានសមុទ្រ និងអង្គភាពស្ថាប័ននានាដូចជា៖
-ទីបញ្ជាការជួរមុខ គ.ជ.ស.ស.
-សាលាទ័ពជើងទឹក
-កម្លាំងពិសេសប្រឆាំងភេរវកម្ម
-កងទ័ពជើងអាកាស(មូលដ្ឋានកងកេង)
-តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
-កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ
-បញ្ជាការដ្ឋានទ័ពពិសេស
-នគរបាលការពារព្រំដែនទឹក
និងអង្គភាពឈរជើងតាមបណ្តាកោះទាំង៥ចំណុះ(បញ្ជាការដ្ឋានការពារកោះឆ្នេរ)សរុបរួមចំនួន២.៦៥៤នាក់ក្នុងនោះនារី២៧នាក់៕ រក្សាសិទ្ធិដោយ៖ចេស្តារ