Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​កម្ពុជា និង​កូរ៉េ ចូល​ជា​ធរមាន​ហើយ​

​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​លើកឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២១​ដោយ​បញ្ជាក់ថា សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​កម្ពុជា និង​កូរ៉េ​ស្តី​បាន​ចូល​ជា​ធរមាន​នៅថ្ងៃនេះ​។ នេះ​បើ​យោងតាម​លិខិត​លេខ ៩២៥ កប​ទ​-​ស​អ​/​ច្ប​ក​១ ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​ក្រសួងយុត្តិធម៌​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​កម្ពុជា និង​កូរ៉េ នឹង​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ។​

​ស​ន្និ​សញ្ញា​នេះ​ត្រូវបាន​ព្រះករុណា មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយព្រះហស្ថលេខា​និង​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២០ និង​ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

​មាត្រា ១ ចែងថា គូភាគី​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​ព្រ​ហ្ឌ​ទណ្ឌ ដោយ​អនុលោម​តាម​សន្ធិសញ្ញា​នេះ​។ តាម​សន្ធិសញ្ញា​នេះ​បាន​លើកឡើងថា វិស័យ​ព្រហ្មទណ្ឌ​មានន័យថា​ការស៊ើបអង្កេត ការចោទប្រកាន់​និង​នីតិវិធី​នានា​ពាក់ព័ន្ធ​នឹង​បទល្មើស ដែល​ការផ្តន្ទាទោស​ត្រូវ​ស្ថិតនៅក្រោម​យុត្តាធិកា នៃ​អាជ្ញា​អរ​មាន​សមត្ថកិច្ច​នៃ​ភាគី​ធ្វើសំណើរ នៅពេល​មាន​សំណើរ​សុំ​ជំនួយ​។​

​ចំណែក​មាត្រា​២ បាន​លើកឡើងថា​សន្ធិសញ្ញា​នេះ មិន​រារាំង​គូភាគី ក្នុងការ​ផ្តល់ជំនួយ​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​អនុលោម​តាម​ស​ន្និ​សញ្ញា​ការរៀបចំ​ផ្សេងទៀត ឬ​ប្បញ្ញត្តិ​នានា​នៃ​ច្បាប់​របស់​គូភាគី​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×