Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចុះ​រៀបចំ​លាង​សម្អាត​ទីតាំង​អធិការដ្ឋាន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង រីក​រាលដាល​នៃ​ជំងឺ​កូ វីដ​-១៩

​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COV ID-19) កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដោយមាន​ការចូល​រួមទាំង​លោក​អធិការរង លោកនាយ​ផ្នែក និង​មន្ត្រី​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២ ១​ធ្វើ​ការចុះ​រៀបចំ​សម្អាត​ទីតាំង​កន្លែងធ្វើកា​រ​គ្រប់កន្លែង​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ដោយ​បោសសំអាត​បាញ់​ទឹក​ដាក់​សាប៊ូ​ដុសលាង​សម្អាត​គ្រប់​ទីកន្លែង​និង​បាញ់​អាកុល​រួមទាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​អធិការ​រដ្ឋា​ន​ដើម្បី​ចូលរួម​និង​យក ចិត្ត​ទុក​ដា ក់​អនុវត្ត​តា ម​គោល ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស ជំរុញ​កា រ​អនុវត្តន៍​ឲ្យ បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធាន «៣​កា រពារ និង​៣​កុំ​» របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ទី​១,​ការពារ​៣ ៖​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​អាកុល​ឬ​ជែ​ល ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​រក្សា​គម្លាត​យ៉ាងតិច​ឲ្យ​បាន​មួយ​ម៉ែត្រ​ពីគ្នា​។ ទី​២,​កុំ​៣ ៖ កុំទៅ​កន្លែង​មនុស្ស​ច្រើន កុំ​នៅ​កន្លែង​បិទ​ជិត កុំ​ប៉ះពាល់​គ្នា​”​។

​ជាមួយ​នោះដែរ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​ដុះលាង​សម្អាត​ដោយផ្ទាល់​និង​ធ្វើ​ការណែនាំ​ដ ល់​មន្ត្រីនគរបាល​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ចេះ​អនាម័យ​ទាំងអស់គ្នា​ត្រូវ​លាងដៃ​ឲ្យ​បាន ញឹកញាប់ ជាមួយ​សាប៊ូ និង ទឹក អាល់កុល​,​ជែ​ល​,​ត្រូវ​ពាក់​ម៉ាស​អោយបាន​ត្រឹមត្រូវ​គ្រប់គ្នា​,​ខ្ទប់ មាត់​និង​ច្រមុះ​នៅ ពេល​ក្អក​ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ​ឬ​ក្រដាស អនាម័យ​រួច បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​,​ជៀសវាង​ប៉ះ ពាល់​ផ្ទាល់​ជិតស្និទ្ធ ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ​,​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​,​ត្រូវ​បរិភោគ អាហារ​ដែល​ចម្អិន​បា ន​ឆ្អិន​ល្អ​, ស្វាគមន៍​គ្នា​ទៅវិញទៅមក​ដោយ​លើកដៃ​គោរព​ឬ​លើកដៃ​សំពះ​ជំ​នួ សការ​ចាប់ដៃ ទើប​ជាកា ររ​ល្អ​ដើម្បី​ជៀសផុត​នូវ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩(COV ID-19)​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង​សាម​

×