ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ព្រមទាំងសេនានុព័ន្ធយោធាប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនយោធិននៃកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារពារជាតិ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងទ័ព គិតចាប់ពីថ្ងៃទី១០-២៥ ខែកុម្ភៈ ឆ្នាំ២០២១ គឺមានដំណើរបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ហើយកងទ័ពដែលចាក់វ៉ាក់សាំង គឺមានសុខភាពល្អ មិនមានបញ្ហាអ្វីទេ។
យោងតាមរបាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កងទ័ពដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួនសរុប ៣៦៧៣៥នាក់ (ស្រី ៣១៨៣នាក់)៕ រក្សាសិទ្ធិដោយ : ចេស្តារ