Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ស្រុក​ពារាំង រកឃើញ​មនុស្ស​ចំនួន​៧៧​នាក់​ហើយ ក្នុងនោះ ៥៣​នាក់​បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត និង​២៤​នាក់​ទៀត​ជា​សិស្ស​

​ខេត្តព្រៃវែង​៖​តាម​សេចក្តី​រា​យា​ការណ៍​ពី​ខេត្តព្រៃវែង​បាន​អះអាងថា រហូតមកដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​២៥​កុម្ភៈ​ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា មនុស្ស​៧៧​នាក់ នៅ​ស្រុក​ពារាំង ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល ជាមួយ​ប្តី​ប្រពន្ធ​១​គូ ដែល​វិជ្ជមាន​កូ​វីដ​១៩ ត្រូវបាន​មន្ត្រី​ជំនាញ​នាំយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​នេះ​។​
​មន្ត្រី​ស្រុក​ពារាំង​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ទាំងអស់​បាន​រកឃើញ​ចំនួន​៧៧​នាក់​ហើយ ក្នុងនោះ ៥៣​នាក់​បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត និង​២៤​នាក់​ទៀត​ជា​សិស្សសាលា ត្រូវដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សាលា ក្នុងស្រុក​ពារាំង​។​

​យោងតាម​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​ប្រាប់​សារព័ត៌មាន​ថា មនុស្ស​ជិត​៥០​នាក់ ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល និង​ផ្ទាល់​ជាមួយ​ប្ដី​ប្រពន្ធ​១​គូ ដែល​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បាន​មកលេង​ស្រុកកំណើត នៅ​ភូមិ​ជំ​និ​ច ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវបាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ស្រុក​ពារាំង ដឹកបញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅ​ព្រឹក​ថ្ងៃទី​២៥​កុម្ភៈ​២០២១​នេះ​។

​ចំណែកឯ​កលោក​វិ​ជ្ជ​បណ្ឌិត ហួត កល្យាណ មន្ត្រី​សុខាភិបាល​ស្រុក​ពារាំង បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​២៥​កុ​ម្ភះ​នេះ​ថា ពិតជា​មាន​ប្ដី​ប្រពន្ធ​២​នាក់ ដែល​នៅ​ភ្នំពេញ មាន​ផ្ទុក​កូ​វីដ​១៩ ហើយ​បាន​មកលេង​ស្រុកកំណើត នៅ​ភូមិ​ជំ​និ​ច ពិត​ប្រា​ដក​មែន ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គិ​ន កុលាប អាយុ​៣៦​ឆ្នាំ និង​ប្តី​ឈ្មោះ ស៊ី ថា​ត់ អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ផាស់​អេប មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​បាន​បន្តថា តាម​ការសាកសួរ​ព័ត៌មាន មុនដំបូង​ប្ដី​ប្រពន្ធ​១​គូរ​នេះ មាន​អា​ការៈមិន​ស្រួលខ្លួន​ក្ដៅ​ក្អក ដោយ​សង្ស័យ ពួកគេ​ក៍បាន​ហៅ​គ្រូពេទ្យ​នៅ​ភ្នំពេញ ដើម្បី​មក​យក​សំណាក​ខ្លួន​ទៅពិនិត្យ រួច​ទុក​លេខ​ទូរស័ព្ទ​នៅ​គ្រូពេទ្យ ។​
​លោក​បានលើកឡើង​ថាប​ន្ទា​ប់ម​កនៅ​ថ្ងៃទី​២៤​កុម្ភៈ​ឆ្នាំ​២០២១​ពួកគេ​បាននាំគ្នា​មកលេង​ស្រុកកំណើត នៅ​ភូមិ​ជំ​និ​ច ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ដោយពេល​មកដល់ ក៏មាន​អ្នកជិតខាង​បងប្អូន​មកលេង និង​សួរសុខទុក្ខ​ផងដែរ លុះ​ក្រោយមកទៀត ទើប​ក្រុមគ្រូពេទ្យ​នៅ​ភ្នំពេញ ទូរស័ព្ទ​មក​ប្រាប់​ពួកគេ​ថា ពួកគេ​មាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ទើប​ពួកគេ​ចេញពីផ្ទះ វិលត្រឡប់​ទៅ​ព្យាបាល​នៅ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៤ តែម្ដងទៅ​។​

​លោក​វិ​ជ្ជ​បណ្ឌិត​បាន​បញ្ជាក់ថា ព្រោះតែ​បែបនេះ ទើប​អាជ្ញាធរ​ដើររក​អ្នកពាក់ព័ន្ធ​ជាមួយ​ប្តី​ប្រពន្ធ​នេះ ដើម្បី​ដឹកយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដោយ​ក្នុងនោះ​១៣​នាក់ ដែល​ពាក់​ព​ន្ធ័​ផ្ទាល់ ត្រូវបាន​ដឹកយក​ទៅ​ខេត្តព្រៃវែង និង​៣៦​នាក់​ទៀត​ដែល​ពាក់​ព​ន្ធ័​ដោយ​ប្រយោល ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ពារាំង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×