ក្មេងប្រុសចិនម្នាក់បានរងជំងឺម្យ៉ាងដ៏ចម្លែក។ រាងកាយក្មេងប្រុសនេះ ត្រូវបានច្រៀកជាពីរផ្នែក ដោយម្ខាងពណ៌ខ្មៅ និងម្ខាងទៀតពណ៌ស ស៊ីមេទ្រីជាមួយគ្នា ក្មេងប្រុសនេះឈ្មោះ Wang Siqiang រស់នៅស្រុក Laizhong County ខេត្ត Guizhou។ តាំងពីពេលកើតមកកុមារា Wang បានរងនូវជំងឺចម្លែកនេះហើយ ប៉ុន្តែដោយក្រុមគ្រួសារក្រីក្រពេក ទើបគ្មានលុយសម្រាប់បញ្ជូនវាទៅមន្ទីរពេទ្យដើម្បីព្យាបាល។
Wang និងឪពុក
រូបភាពចុះផ្សាយលើសារព័ត៌មានបង្ហាញឲ្យឃើញថា ខ្លួនប្រាណរបស់ Wang ត្រូវបានបែងចែកជាពីរផ្នែកម្ខាងខ្មៅ ហើយម្ខាងទៀតស។ ពណ៌ទាំង២នេះដិតដាមយ៉ាងច្បាស់ ហើយស៊ីមេទ្រីនឹងគ្នា រីឯផ្នែកក្បាលម្ខាងពណ៌ខ្មៅ បានជ្រុះអស់សក់។
Wang កំពុងឈរក្បែរមិត្តភក្តិម្នាក់។
ឪពុករបស់Wang សង្ស័យថា កូនមានជំងឺស្បែក ប៉ុន្តែដោយសារភាពក្រីក្រ ទើបពុំបាននាំទៅពិនិត្យព្យាបាល៕ លីសា