Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​អ្នក​នៅ​ជុំវិញ ! ផ្ទះ និង​ហាង​ជនជាតិ​ចិន នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ត្រូវ​បិទទ្វារ ក្រោយ​រកឃើញ​វិជ្ជមាន​ជនជាតិ​ចិន​នៅ​ទីនោះ​

​ភ្នំពេញ ៖ ផ្ទះ និង​ហាង នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ត្រូវបាន​បិទទ្វារ​ភ្លាមៗ នា​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ នេះ ក្រោយ​មន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​យក​សំណាក​អ្នកពាក់ព័ន្ធ​ដែលជា​ជនជាតិ​ចិន នៅតាម​ផ្ទះ និង​ហាង​ជុំវិញ​ផ្សារ​ទំនើប​ខាងលើ ទៅពិនិត្យ ក្រោយពី​រកឃើញ​ជនជាតិ​ចិន​២​នាក់​វិជ្ជមាន​កូ​វីដ​១៩ ដែល​បានមក​ព្យាបាល​នៅ​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ ក្នុង​ឱសថស្ថានរ​ងក «​ជិន​ប៉ោ​ឆេង​» នៅផ្ទះ​លេខ​២៧ និង​២៩ ផ្លូវ TV បុរី​កាណាឌីយ៉ា ស្ថិតក្នុង​ភូមិ​ចុង​ថ្លង់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលាយប់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​។​

​តែ​ទោះយ៉ាងណា សម្រាប់​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា គឺ​ពុំ​ត្រូវបាន​បិទ​នៅឡើយ​ទេ ដោយ​បិទ​តែ​ផ្ទះ និង​ហាង​ជនជាតិ​ចិន ដែល​កំពុងបើក​លក់ដូ​រ​រកស៊ី នៅ​ជុំវិញ​ផ្សារ​ទំនើប​នោះ​ប៉ុណ្ណោះ​។ ចំណែក​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ ត្រូវបាន​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ បានធ្វើ​ការណែនាំ​ឲ្យ​ធ្វើ​ច​ត្ថា​ឡី​ស័ក និង​ព្រមទាំង​យក​សំណាក​ទៅធ្វើ​ការពិនិត្យ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ មាន​ជនជាតិ​ចិន​២​នាក់ បានមក​ព្យាបាល​នៅ​ចំណុច​ទីតាំង​ឱ​ស​ស្ថាន​ខាងលើ ហើយក៏​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ តែម្តង​។ ក្រោយ​ករណីនេះ​បានកើត​ឡើង នៅ​ព្រឹក​ឡើង ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល បាន​ចុះមក​ប្រមូល​ជនជាតិ​ចិន​ចំនួន​ប្រមាណ ១០០ នាក់ កំពុង​ស្នាក់​និង​រស់​នៅតាម​ផ្ទះ និង​ហាង​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ដើម្បី​ត្រួតពិនិត្យ និង​យក​សំណាក​ទៅពិនិត្យ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×