Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​មូលហេតុ​៩៩% ! នារី​រូប​ស្រស់ ត្រូវ​ជនដៃដល់​សម្លាប់ តាមរយៈ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​ច្បាស់​ណាស់​ថា​…

​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាជាង ៩ យប់ ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ដោយ​នារី​រូប​ស្រស់ស្អាត​ម្នាក់ ត្រូវបាន​គេ​អារ​.​ក​សម្លាប់​ទាំង​កាយ​អាក្រាត​យ៉ាង​សាហាវព្រៃផ្សៃ នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត (​ម្តុំ​គ្លីនិក​នគរ​រាជ្យ​) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ក្តី​ស្លុតរន្ធត់​ជាខ្លាំង​។​

​នារី​រងគ្រោះ​មានឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Srey និង​ជា​បុគ្គលិក​បម្រើ​ការងារ​ខាង​ផ្នែក Slot Super Machine នៅក្នុង​កាស៊ីណូ​មួយកន្លែង ក្បែរ​នាគ​ទិព្វ​២​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ការស្លាប់​របស់​នារីរ​ង​គ្រោះ គឺ​សង្ស័យ​បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ មកម្ល៉េះ ព្រោះ​យប់​ហើយ​ទើប​ដឹង ខណៈ​មិត្តភក្តិ​របស់​នាង​ចេញ​មកពី​ធ្វើការ​វិញ​គោះទ្វារ​។​

​ជុំវិញ​ករណីនេះ​ផងដែរ បើតាម​លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ខាងលើនេះ នៅពេលនេះ កម្លាំង​ជំនាញ​របស់លោក​បានកំណត់​មុខសញ្ញា​ជនដៃដល់​ជា​ឃាតករ​រួចហើយ និង​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​យ៉ាងណាមិញ បើតាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ក៏បាន​បញ្ចាក់​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា តាមរយៈ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ ទៅលើ​សាកសព នោះ​នារី​រងគ្រោះ គឺ​ពុំ​ត្រូវបាន​ជនដៃដល់​រំលោភ​នៅឡើយ​ទេ ព្រោះថា នារី​រងគ្រោះ​បាន​រងរបួស​ហើម​មុខ និង​ដេក​ទាំង​កាយ​អាក្រាត ដោយ​សង្ស័យថា អាច​នាង​បដិសេធ​ព្រម​ធ្វើតាម ទើប​ជនដៃដល់​ចាក់​សម្លាប់ និង​ប្លន់​យក​អស់​គ្រឿងអលង្ការ​នៅជាប់​នឹង​ខ្លួន​នាង រួច​គេចខ្លួន​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×