Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ទឹកចិត្ត​បែបនេះ​យូរ ! ក្រោយ​អត់​ឃើញ​គ្រួសារ​សាច់ញាតិ ចេញមុខ​មក​ទទួល​ធាតុ អ៊ឹង សុវណ្ណារិទ្ធ ស្រាប់តែ ចំប៉ី​ខ្មៅ ប្រកាស​ធ្វើ​រឿងនេះ​ជូន​…

​សូម​រំលឹក​ជាថ្មី​ម្តង​ទៀតថា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ ២០២១ នៅវេលា​ម៉ោង​ប្រមាណ ១១ ព្រឹក មាន​ករណី​ឧក្រិដ្ឋជន ៤​នាក់ បាន​ចូល​ប្លន់​ជំរិត​លុយ ១​លាន​ដុល្លារ ពី​ម្ចាស់ផ្ទះ​ភូមិគ្រឹះ​មួយកន្លែង ក្នុង​បុរី​អង្គរ​ភ្នំពេញ ប៉ុន្តែ មិនបាន​សម្រេច ព្រោះ​ចូលទៅ ក៏បាន​ប៉ះគ្នា​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​រង់ចាំ​ជាស្រេច បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង ៤​នាក់ ស្លា ប់​នៅនឹងកន្លែង​តែម្តង​។​

​តែ​យ៉ាងណាមិញ ខណៈដែល​សព​ឧក្រិដ្ឋជន​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ​យក​ទទួលស្គាល់ និង​នាំយក​ធាតុ​របស់​ពួកគេ​រៀងៗ​ខ្លួន ពី​លោកតា​អាចារ្យ​ភ្លក់ នៅ​វត្ត​ទឹកថ្លា ដោយឡែក​តែ​ធាតុ​សព​រប​ស់មេ​ឧក្រិដ្ឋជន អ៊ឹង សុវណ្ណ​រិ​ទ្ធ ពុំ​ត្រូវបាន​ក្រុមគ្រួសារ​ចូលមក​ទទួលយក​ឡើយ​។​

​ក្រោយពី​បានឃើញ​បែបនេះ និង​ព្រោះតែ​ចិត្ត​មិន​ដាច់ ស្រាប់តែ ចំប៉ី​ខ្មៅ ចេញមុខ​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​ជូន​សព​មេ​ឧក្រិដ្ឋជន​រូប​ស្រស់​សង្ហា ដោយបាន​ប្រកាស​ក្តែ​ងៗ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ «​ប្រពៃណី​ទំនៀម​ទំលាប់ ខ្មោ ច​ងា ប់​ទៅហើយ នៅ​ឡើង​ឈ្មោះ​ស្អុ យ គ្មាន​អ្នកណាម្នាក់​ដឹងថា ខ្លួន​នឹង​ស្លា ប់​ទៅ​ព្រោះ​អ្វី នៅ​កន្លែង​ណា នៅទីណា នោះទេ មិនដឹង​សូម្បីតែ​ពេលវេលា​ថ្ងៃនេះ ឬ​ថ្ងៃស្អែក ថ្ងៃ​ណាមួយ តែ រឹទ្ធ​ស្លាប់​ហើយ ខ្ញុំ​មិនមែនជា​ញាតិ មិនដែល​ស្គាល់ មិនដែល​ជួប បានត្រឹមតែ​ទិញ​កោដ្ឋ​ដាក់​ឆ្អឹង​ឱ្យ និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ឱ្យតែ​ប៉ុណ្ណឹង​។ ខ្ញុំ​សង្ឃឹមថា​មិត្ត ដែល​ធ្លាប់​ជល់​កែវ​ជាមួយ​គាត់ នឹង​មក​ជូន​ដំណើរ​គាត់ ចុងក្រោយ ។​

​មនុស្ស​ណា​មិន​ធ្លាប់​ខុស តែ​គ្នា​ស្លាប់​ទៅហើយ​ឆ្អឹង​ធាតុ​គ្នា គួរតែ​ដាក់​ឱ្យបាន​សមរម្យ ជាម​នុស្ស ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន នឹង​អ ហោ​សិ​កម្ម​ឱ្យ​ចោរ​ដែល​ស្លាប់​ទៅហើយ នេះ​សូម្បីតែ​បងប្អូន​គេ​ក៏​មិន​អើពើ តែ​ខ្ញុំ​មានតែ​ជួយ​រក្សាបាន​ប៉ុណ្ណឹង​គម្រប់​បុណ្យ​៧​ថ្ងៃ ខ្ញុំ​នឹង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត តាម​ប្រពៃណី នៃ​ពិធី​បុណ្យសព​បើ​ពុក​ម៉ែ​បងប្អូន យល់ថា​ការធ្វើ​បុណ្យ ត្រូវ​រើស​ថា​ជាម​នុស្ស​ល្អ ឬ​អាក្រក់ ជា​សិទ្ធិ ក្នុងការ​សម្រេចចិត្តរ​បស់​អ្នក​ទាំងអស់គ្នា តែ​សូម​ធ្វើបុណ្យ​ជាមួយ​ចោរ​មួយ​ក្បាល ដែល​គ្នា​ងាប់​ទៅ​គ្មាន​ញាតិផង​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×