ភ្នំពេញៈ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា លទ្ធផលបង្ក្រាបគ្រឿងញៀន រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានចំនួន ៦១ករណីឃាត់ខ្លួនមនុស្សចំនួន ១៣៨នាក់ ស្រី ៨នាក់។
គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបន្តថា ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ៤២ករណី ឃាត់ខ្លួនមនុស្ស ៨០នាក់ (ស្រី ៥នាក់)។ ករណីប្រើប្រាស់ 1១៩ករណី ឃាត់ខ្លួនមនុស្ស ៥៨នាក់ (ស្រី ៣នាក់)។
អនុវត្ដន៍ដីកាចំនួន ៦ដីកា ឃាត់ខ្លួនមនុស្ស ៦នាក់។ ដកហូតសារធាតុញៀនគ្រប់ប្រភេទ ៤៨៧,៨៥g។ សម្ភារៈចាប់យកមាន រថយន្ដ ២២គ្រឿង ម៉ូតូ ៣៤៥គ្រឿង ទូរស័ព្ទ ១៣២២គ្រឿង ជញ្ជីង ៥៣គ្រឿង អាវុធខ្លី ១ដើម អាវុធវែង ៥ដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ




