Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​អនុវត្តន៍​បំរាម​គោចរ ចេញចូល​ខេត្ត​ព្រះសីហនុ​ចំនួន​៣​គោលដៅ ចាប់ពី​រសៀល​ថ្ងៃទី​៤​មិនា​នេះ​តទៅ​

​ខេត្ត​ព្រះសីហនុ ៖ យោងតាម​ប្រភពពី​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ឯកឧត្តម គួច ចំរើន ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ថ្កែ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តរ​ច​អគ្គ​មហា​សឹ​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់នូវ​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វីដ ១៩​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សំរាប់​ចាក់​ជូន​មន្ត្រីរាជការ​អ្នក​ពាក់​ព័​ន្ឋ​និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ហេតុ​ធ្វើ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​ជា​ពន្លឹក​។​

​លោក​បន្តថា ក្រោយពី​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​នា​ព្រឹក​ថ្ងៃទី​៤​មីនា​នេះ ដោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ឱ្យបាន​ជ្រាបថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ ធ្វើការ ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ចំនួន​មួយ​គួរឱ្យ​ព្រួយបារម្ភ​។
​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅក្នុង​សហគមន៍ រដ្ឋបាលខេត្ត សូម​ផ្អាក ការធ្វើដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ​ជា​បណ្តោះអាសន្ន លើកលែងតែ​រថយន្ត​ដឹកទំនិញ និង រថយន្ត​សង្គ្រោះបន្ទាន់​(​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​នៃ​ការត្រួតពិនិត្យ​ត្រឹមត្រូវ​) ដើម្បី​ទុក លទ្ធភាព ឱ្យ​រដ្ឋបាលខេត្ត​គ្រប់​គ្រង់​បាន​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អ្នកមាន​ការពាក់ព័ន្ធ ជាមួយ នឹង អ្នកជំងឺ និង​ទីតាំង​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ឱ្យបាន​ចប់សព្វគ្រប់​សិន​។

​សេចក្តីជូនដំណឹង​នេះ សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​ក្នុងការ​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ ដោយ បងប្អូន​ប្រជាពលរដ្ឋ បាន​ផ្អាក​ការចាកចេញ​ពី​លំនៅដ្ឋាន​ដោយ​ពុំមាន​ការជួប​ជុំគ្នា នៅលើ​ផ្លូវ​សំខាន់ៗ​មាន​សភាព​ស្ងប់ស្ងាត់ ។​

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​បានកំណត់​ទីតាំង​គោលដៅ​សំខាន់ៗ​ចំនួន​៣ ដែល​ត្រូវ​បិត​ច្រក​នៃ​ការ​ចល័ត​ចេញចូល​ចូល​ខេត្ត​ព្រះសីហនុ​ក្នុង នោះ​គោលដៅ​ទី​១ នៅ​ចំនុច​ត្រពាំង​ល្ពៅ ព្រុំប្រទល់​រវាង​ខេត្តកំពត​និង ខេត្ត​ព្រះសីហនុ ទី​២ នៅ​ចំនុច​ផ្លូវបំបែក​ស្រែអំបិល ព្រុំប្រទល់​រវាង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ ទី​៣​ចំនុច​ស្ទឹងច្រាល​ព្រុំប្រទល់​រវាង​ខេត្តកំពង់ស្ពឺ និង ខេត្ត ព្រះសីហនុ រហូត​មាន​បទបញ្ជា​ថ្មី​។​

​សូមបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្នភាព​គិត​ត្រឹម​ម៉ោង​នេះ បាន​យក​វត្ថុ​សំណាក​សរុប​ចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ៨០​នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×