Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បញ្ជាក់ពីការស្លាប់បុរសជនជាតិចិនម្នាក់ កើតកូវីដ១៩. ដោយសារប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ ៖ ការបញ្ជាក់របស់ក្រសួងសុខាភិបាលបានបញ្ជាក់តាមលិខិតផ្លូវការចុះថ្ងៃទី៤ខែមីនាឆ្នាំ២០២១លើបុសឈ្មោះ ឡាយ ប៊ីនស៊ាង ជនជាតិចិន អាយុ៣៤ឆ្នាំមានទីកន្លែងកំណើតនៅហ៊ូជាន ប្រទេសចិន បានទទួលមរណភាព នៅថ្ងៃទី៤ខែមីនាឆ្នាំ២០២១នៅមណ្ឌលព្យាបាលកូវីដ១៩ព្រៃកព្នៅ។

យោងតាមលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសូងសុខាភិបាលដែលសារព័ត៌មានទទួលបាននៅថ្ងៃទី៤ខែមីនាឆ្នាំ២០២១ បានបញ្ជាក់ថា តាមក្រុមការងារកោសល្យវិច្ឆ័យទឹកនាមពិនិត្យសាកសពបង្ហាញថា លទ្ធផលនៃការពិនិត្យទឹកនោមបង្ហាញថា មានជាតិមេតាំហ្វេតាមីនខ្ពស់ដូច្នេះបុគ្គលនេះ
បានប្រើប្រាស់សារធាតុញៀនប្រភេទមេតាំហ្វេតាមីនយូរមកហើយ។

ក្រសួងសុខាភិបាលបានសន្និដ្ឋានថាអ្នកជំងឺទទួលមរណភាពភ្លាមៗ ដោយសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំបេះដូងស្លាប់តែម្តង។ ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសព ក្នុងបរិបទកូវីដ១៩ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុគ្គលរូបនេះបានចូលមកខេត្តព្រះសីហនុ(កម្ពុជា) កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ គាត់ត្រូវបានយកវត្ថុសំណាកនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ និងបានប៉ះពាល់ផ្ទាល់ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយបានចូលសម្រាកនៅមណ្ឌលព្យាបាលកូវីដ១៩ព្រែកព្នៅ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖CEN

×