Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តLexusRX300 កំពុងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤ ជ្រុលទៅបុករថយន្តLexus RX300 ចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ទាំង២នាក់។ ចំណែកឯម្ចាស់រថយន្តបើកទ្វាររត់គេចខ្លនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកេីតឡេីងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ទី០៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៣កែងនឹងផ្លូវ១១៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញរថយន្តម៉ាកLexusRX300 មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2-P 2799 បើកបដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១១៥ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម បម្រុងចូលទៅក្នុងមន្ទីរពេទ្យកុមារជាតិ មកដល់ចំណុចកើតហេតុផ្លូវបែកជា៤ ស្រាប់តែមានម៉ូតូម៉ាកVIVA មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1-L1105 ជិះដោយគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងលឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកចំពីចំហៀងខាងមុខរថយន្ត បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចបានទាក់ទងទៅខាងចរាចរណ៍ជំនាញ ក្រុងឲ្យចុះមកធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖សា មេត

×