ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ៦៦៦ យកលាភសម្បត្តិទេវតាទ្រព្យ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត រាសីល្អបង្គួរ ។ នៅថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយ តែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបតែភាពប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្លានីសមើលបំណាំបង្ករឿង។ ចំណែកការរស់នៅលោកអ្នកមានបញ្ហាច្រើនទីមួយលើបញ្ហាប្រាក់កាស ដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ តែជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឲ្យខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន៥៥៥ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមានភាពល្អប្រពៃ ម្ល៉ោះហើយបើមានកិច្ចការដែលសំខាន់ចូរលោកអ្នកកុំខកខានបំពេញព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តមកវិញជាក់ជាពុំខាន ក្រៅពីនេះបើលោកអ្នកមានការជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កា ហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាក់ជាឱកាសល្អក្នុងការទារបំផុត ព្រោះច្រើនតែសម្រេចដូចគោលបំណង។ រីឯបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ ៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងលឿង។
-លេខនៃលាភសំណាងគឺលេខ៤៨ និងលេខ៥៩។
-សូមខមិនលេខ៦៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគោលបំណងមួយចំនួនត្រឡប់មកវិញជានិច្ច ការរស់នៅទោះជួបផលលំបាកបន្តិចក្តី តែការពុះពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តី លោកអ្នកតែងអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញផង។ ចំពោះការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសេចក្តីស្នេហាកម្លោះក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ៦៩និងលេខ៩៩។
-សូមខមិនលេខ៩៩៩ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះរាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្ត សប្បាយកាយគួរសម ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយបំព្រងជានិច្ច ការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗទៅមុខហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិច តែក៏មានភាពសុខដុមល្អផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ ប៉ុន្តែបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះនិងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ៧៧៧ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង រាសីខ្ពស់ត្រដែត។ ដោយសារថ្ងៃនេះដួងរាសីគាប់ប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយឬការប្រកបការងារអ្វីមួយដែរ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅ តែយ៉ាងណាចូរលោកអ្នកមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងស្រីស្រាឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់មិនចេះហើយ ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រី បើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង ៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូចនិងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ៧៧និងលេខ៨៩។
-សូមខមិនលេខ២២២ យកលាភសម្បត្តិឧញ៉ា និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ រាសីល្អបង្គួរ។ នៅថ្ងៃនេះទាំងស្ត្រីបុរសចង់ធ្វើអ្វីមួយតែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបភាពប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្លានីសនិងមើលបំណាំបង្ករឿង។ ចំណែកការរស់នៅលោកអ្នកមានបញ្ហាច្រើនទីមួយលើបញ្ហាប្រាក់កាក់ ដូច្នេះចូរប្រយ័ត្នការកើតមានជំលោះណាមួយព្រោះតែបញ្ហានេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរ គឺតែងជួបការលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតងនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ 77 និងលេខ៩៩។
-សូមខមិនលេខ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកង នឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី រាសីល្អបង្គួរ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ឥតមានថយក្រោយទេ ដូច្នេះទោះធ្វើអ្វីៗក៏ដោយតែងតែទទួលផ្លែផ្កាគួរជាទីពេញចិត្តត្រឡប់មកវិញដែរ។ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ច្រើនមុខដូចជាការងារចាស់ការងារថ្មីក៏ដោយអោយតែមានការប្រឹងប្រែងបន្តិចតែងហុចផលល្អៗមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផលគ្រាន់ជាទីកក់ក្តៅ ប៉ុន្តែយ៉ាងណាមិនត្រូវយកខ្លួនបៀតបៀនល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃ ការលក់ដូរមិនជឿនលឿនទៅមុខ។ ចំពោះបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅនិងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ១៩ និងលេខ២៩។
-សូមខមិនលេខ៧៩៩ យកលាភសម្បត្តិសំពៅហ្លួង នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយទោះបីធ្វើអ្វីក៏តោងតែមានភាពភ្លឺថ្លានិងទទួលជោគជ័យជានិច្ច។ ការរស់នៅជួបភាពស្រស់ស្រាយតែនឹងមានការជួបសុខដុមល្អណាស់។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង៦លា្ងច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អដល់លោកអ្នកដំណើរកិច្ចការងារ ព្រោះថាតែងមានការសហការពីអ្នកដទៃនិងតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកកុំសោះអង្គើយត្រូវរវាសដៃរវាសដៃរវាសជើង ព្រោះមិនដូច្នោះទេ ទ្រព្យលាភបម្រុងធ្លាក់ដល់ដៃត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ៨៦៨ យកលាភសម្បត្តិឧញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ម្ល៉ោះហើយងាយបង្កកំហុសនិងមានបញ្ហាជំលោះកើតឡើងផង សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺលោកអ្នកមានតែដំណើរថយក្រោយច្រើនជាង ដូនេះបើចង់ធ្វើអ្វីមួយធំដុំត្រូវតែមានការប្រយ័ត្នប្រយែងអោយបានខ្លាំងក្លា ទើបអាចចៀសផុតពីបញ្ហាលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយ ចូរប្រយ័ត្នក្រុមមនុសបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរការពុំល្អទេ ចូរលោកប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច រាសីខ្ពស់ត្រដែត។ ដោយសារថ្ងៃនេះយីអ៊ុនឡើងខ្ពស់ដូចនេះ បើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីលុយកាក់ ឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរអោយដូចបំណងមួយចំនួនទៀតផង។ ការរស់នៅមានភាពសុខដុមនិងកំពុងកើតកាលវាលគុម្ពត្រជាក់ត្រជុំល្អប្រពៃណាស់។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុត ពីព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ លោកអ្នកអាចបែរមកផ្អែមល្ហែមទៀតផង៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ១១និងលេខ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគមានជ័យម្ល៉ោះហើយទោះធ្វើអ្វីតែងផ្តល់ផលល្អសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មី ដោយតែងហុចផលល្អៗមកវិញជាងអាក្រក់ជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកត្រូវតែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទាំងនោះទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើចង់រៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕

