Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាមស្រែកស្បែកហៅ : ចាប់ឃាតកររំលោភសម្លាប់នារីស្រស់ស្អាតបានហើយ

ភ្នំពេញៈ ឈាមស្រែកស្បែកហៅ សមត្ថកិច្ចចាប់ខ្លួនឃាតករដែលរំលោភសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

ឃាតករត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ឃាតករឈ្មោះ រឿន ធារិន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ០៦ជាប់បន្ទប់ជនរងគ្រោះ។

ជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ។

ឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបានសម្រេច និងបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុខ្លួនបានលួចស្រឡាញ់ជនរងគ្រោះ តែម្នាក់ឯងយូរមកហើយ ទើបបែកគំនិតរកឱកាសចាប់រំលោភជនរងគ្រោះតែម្តង ក្រោយពេលធ្វើសកម្មភាពរំលោភបានសម្រេច ខ្លួនខ្លាចបែកការណ៍ ខ្លាចជនរងគ្រោះប្តឹងខ្លួន ក៏យកកូនកាំបិតចុងស្រួច ចាក់សម្លាប់ជនរងគ្រោះតែម្តង ។

សូមជម្រាបថា កាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម នៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១ អាគារមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាកសពឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅទីតាំងកេីតហេតុ ។

តាមការឲ្យដឹងពីឈ្មោះ ប៉ាត ស្រីលក្ខ័ ភេទស្រី អាយុ ២៩ឆ្មាំ រស់នៅបន្ទប់ជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង០៧នឹង៤០នាទី ជនរងគ្រោះបានជូនខ្លួនទៅធ្វើការកាសុីណូ នៅពេលដែលនាងត្រឡប់មកពីធ្ធើការវិញនៅម៉ោង២០នឹង០០នាទី ពេលនាងបើកទ្វារបន្ទប់ ឃើញជនរងគ្រោះដេកផ្ងារលេីគ្រែ ដោយមានយកភួយគ្របពីលេីជិតពីក្បាលដល់ចុងជេីង ដៃទាំងពីរត្រូវបានចងផ្អោបគ្នា ដោយប្រេីអាវទ្រនាប់ ជនរងគ្រោះ
ហើយនៅពេលនោះជនសង្ស័យ បានយកកូនកាំបិតចាក់បំពងកជនរងគ្រោះជាច្រើនកាំបិត នឹងមានស្នាមវាយពេញផ្ទៃមុខ ។

ចំណែកគ្រឿងអលង្ការរបស់សពមានដូចជា ខ្សែកផ្លាទីន បណ្ដោងត្បូងពណ៍ស ០១ខ្សែ , ចិញ្ចៀនផ្លាទីន ចំនួន ០២វង់ ,ខ្សែជេីង ផ្លាទីន ០១ខ្សែ និងទូរស័ព្ទម៉ាក OPPO RENo2 ពណ៌សំបកឪឡឹក ចំនួន០១គ្រឿង បានបាត់អស់៕ ដោយ: ចេស្តារ

×